ព្រះត្រៃបិដក ភាគ ៩៨
ដោយវិប្បយុត្តប្បច្ច័យ។ ឯបច្ឆាជាត គឺខន្ធទាំងឡាយ ដែលដល់នូវការសន្សំ ជាបច្ច័យនៃកាយនេះ ដែលកើតមុន ដោយវិប្បយុត្តប្បច្ច័យ។
[៣៧៥] ធម៌ដែលដល់នូវការសន្សំ ជាបច្ច័យនៃធម៌ ដែលមិនដល់នូវការសន្សំ មិនដល់នូវការមិនសន្សំ ដោយវិប្បយុត្តប្បច្ច័យ បានដល់សហជាត និងបច្ឆាជាត។ សហជាត គឺខន្ធទាំងឡាយ ដែលដល់នូវការមិនសន្សំ ជាបច្ច័យនៃចិត្តសមុដ្ឋានរូបទាំងឡាយ ដោយវិប្បយុត្តប្បច្ច័យ។ ឯបច្ឆាជាត គឺខន្ធទាំងឡាយ ដែលដល់នូវការមិនសន្សំ ជាបច្ច័យ នៃកាយនេះ ដែលកើតមុន ដោយវិប្បយុត្តប្បច្ច័យ។
[៣៧៦] ធម៌ដែលមិនដល់នូវការសន្សំ មិនដល់នូវការមិនសន្សំ ជាបច្ច័យនៃធម៌ ដែលមិនដល់នូវការសន្សំ មិនដល់នូវការមិនសន្សំ ដោយវិប្បយុត្តប្បច្ច័យ បានដល់សហជាត បុរេជាត និងបច្ឆាជាត។ សហជាត គឺខន្ធទាំងឡាយ ដែលមិនដល់នូវការសន្សំ មិនដល់នូវការមិនសន្សំ ជាបច្ច័យនៃចិត្តសមុដ្ឋានរូបទាំងឡាយ ដោយវិប្បយុត្តប្បច្ច័យ ខន្ធទាំងឡាយ ដែលមិនដល់នូវការសន្សំ មិនដល់នូវការមិនសន្សំ ជាបច្ច័យនៃកដត្តារូបទាំងឡាយ ដោយវិប្បយុត្តប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ ខន្ធទាំងឡាយ ជាបច្ច័យនៃវត្ថុ ដោយវិប្បយុត្តប្បច្ច័យ វត្ថុ ជាបច្ច័យនៃខន្ធទាំងឡាយ ដោយវិប្បយុត្តប្បច្ច័យ។ ឯបុរេជាត
ID: 637829527854583960
ទៅកាន់ទំព័រ៖