ព្រះត្រៃបិដក ភាគ ៩៨
គឺចក្ខាយនៈ … កាយាយតនៈ (ជាបច្ច័យ) នៃកាយវិញ្ញាណ វត្ថុ ជាបច្ច័យនៃខន្ធទាំងឡាយ ដែលមិនដល់នូវការសន្សំ មិនដល់នូវការមិនសន្សំ ដោយវិប្បយុត្តប្បច្ច័យ។ ឯបច្ឆាជាត គឺខន្ធទាំងឡាយ ដែលមិនដល់នូវការសន្សំ មិនដល់នូវការមិនសន្សំ (ជាបច្ច័យ) នៃកាយនេះ ដែលកើតមុន។
[៣៧៧] ធម៌ដែលមិនដល់នូវការសន្សំ មិនដល់នូវការមិនសន្សំ ជាបច្ច័យនៃធម៌ ដែលដល់នូវការសន្សំ ដោយវិប្បយុត្តប្បច្ច័យ បានដល់បុរេជាត គឺវត្ថុ ជាបច្ច័យនៃខន្ធទាំងឡាយ ដែលដល់នូវការសន្សំ ដោយវិប្បយុត្តប្បច្ច័យ។
[៣៧៨] ធម៌ដែលមិនដល់នូវការសន្សំ មិនដល់នូវការមិនសន្សំ ជាបច្ច័យនៃធម៌ ដែលដល់នូវការមិនសន្សំ ដោយវិប្បយុត្តប្បច្ច័យ បានដល់បុរេជាត គឺវត្ថុ ជាបច្ច័យនៃខន្ធទាំងឡាយ ដែលដល់នូវការមិនសន្សំ ដោយវិប្បយុត្តប្បច្ច័យ។
[៣៧៩] ធម៌ដែលដល់នូវការសន្សំ ជាបច្ច័យនៃធម៌ ដែលដល់នូវការសន្សំ ដោយអត្ថិប្បច្ច័យ គឺខន្ធ១ ដែលដល់នូវការសន្សំ (ជាបច្ច័យ) នៃខន្ធ៣។
[៣៨០] ធម៌ដែលដល់នូវការសន្សំ ជាបច្ច័យនៃធម៌ ដែលមិនដល់នូវការសន្សំ មិនដល់នូវការមិនសន្សំ ដោយអត្ថិប្បច្ច័យ
ID: 637829528180146987
ទៅកាន់ទំព័រ៖