ព្រះត្រៃបិដក ភាគ ៩៨
ឯបុរេជាត គឺព្រះអរហន្ត ឃើញច្បាស់នូវចក្ខុ … នូវវត្ថុ ថាមិនទៀង ជាទុក្ខ មិនមែនខ្លួន (ឃើញ) រូប ដោយចក្ខុដូចជាទិព្វ … ឮសំឡេងដោយសោតធាតុដូចជាទិព្វ រូបាយតនៈ (ជាបច្ច័យ) នៃចក្ខុវិញ្ញាណ ផោដ្ឋព្វាយតនៈ (ជាបច្ច័យ) នៃកាយវិញ្ញាណ ចក្ខាយតនៈ (ជាបច្ច័យ) នៃចក្ខុវិញ្ញាណ … កាយាយតនៈ (ជាបច្ច័យ) នៃកាយវិញ្ញាណ វត្ថុ ជាបច្ច័យនៃខន្ធទាំងឡាយ ដែលមិនដល់នូវការសន្សំ មិនដល់នូវការមិនសន្សំ ដោយអត្ថិប្បច្ច័យ។ ឯបច្ឆាជាត គឺខន្ធទាំងឡាយ ដែលមិនដល់នូវការសន្សំ មិនដល់នូវការមិនសន្សំ ជាបច្ច័យនៃកាយនេះ ដែលកើតមុន ដោយអត្ថិប្បច្ច័យ។ កពឡិង្ការាហារ (ជាបច្ច័យ) នៃកាយនេះ រូបជីវិតិន្ទ្រិយ (ជាបច្ច័យ) នៃកដត្តារូបទាំងឡាយ។
[៣៨៣] ធម៌ដែលមិនដល់នូវការសន្សំ មិនដល់នូវការមិនសន្សំ ជាបច្ច័យនៃធម៌ ដែលដល់នូវការសន្សំ ដោយអត្ថិប្បច្ច័យ បានដល់បុរេជាត គឺសេក្ខបុគ្គលទាំងឡាយក្តី បុថុជ្ជនទាំងឡាយក្តី ឃើញច្បាស់នូវចក្ខុ ថាមិនទៀង ជាទុក្ខ ជាអនត្តា ហើយត្រេកអរ រីករាយ រាគៈ ប្រារព្ធនូវសេចក្តីរីករាយនោះ … ទោមនស្សកើតឡើង នូវសោតៈ … ឃើញច្បាស់នូវវត្ថុ ថាមិនទៀង … ហើយត្រេកអរ រីករាយ រាគៈ ប្រារព្ធនូវសេចក្តីរីករាយនោះ … ទោមនស្ស កើតឡើង នូវរូប ដោយចក្ខុដូចជាទិព្វ … ឮសំឡេង ដោយសោតធាតុដូចជាទិព្វ វត្ថុ ជាបច្ច័យនៃខន្ធទាំងឡាយ ដែលដល់នូវការសន្សំ ដោយអត្ថិប្បច្ច័យ។
ID: 637829528659729258
ទៅកាន់ទំព័រ៖