ព្រះត្រៃបិដក ភាគ ៩៨

 [៤០០] ធម៌​ដែល​ដល់​នូវ​ការ​សន្សំ​ក្តី ធម៌​ដែល​មិនដល់​នូវ​ការ​សន្សំ មិនដល់​នូវ​ការ​មិន​សន្សំ​ក្តី ជា​បច្ច័យ​នៃ​ធម៌ ដែល​ដល់​នូវ​ការ​សន្សំ … បាន​ដល់​សហជាត និង​បុរេ​ជាត។
 [៤០១] ធម៌​ដែល​ដល់​នូវ​ការ​សន្សំ​ក្តី ធម៌​ដែល​មិនដល់​នូវ​ការ​សន្សំ មិនដល់​នូវ​ការ​មិន​សន្សំ​ក្តី ជា​បច្ច័យ​នៃ​ធម៌ ដែល​មិនដល់​នូវ​ការ​សន្សំ មិនដល់​នូវ​ការ​មិន​សន្សំ … បាន​ដល់​សហជាត បច្ឆា​ជាត អាហារ និង​ឥន្ទ្រិយ។
 [៤០២] ធម៌​ដែល​ដល់​នូវ​ការ​មិន​សន្សំ​ក្តី ធម៌​ដែល​មិនដល់​នូវ​ការ​សន្សំ មិនដល់​នូវ​ការ​មិន​សន្សំ​ក្តី ជា​បច្ច័យ​នៃ​ធម៌ ដែល​ដល់​នូវ​ការ​មិន​សន្សំ … បាន​ដល់​សហជាត និង​បុរេ​ជាត។
 [៤០៣] ធម៌​ដែល​ដល់​នូវ​ការ​មិន​សន្សំ​ក្តី ធម៌​ដែល​មិនដល់​នូវ​ការ​សន្សំ មិនដល់​នូវ​ការ​មិន​សន្សំ​ក្តី ជា​បច្ច័យ​នៃ​ធម៌ ដែល​មិនដល់​នូវ​ការ​សន្សំ មិនដល់​នូវ​ការ​មិន​សន្សំ … បាន​ដល់​សហជាត បច្ឆា​ជាត អាហារ និង​ឥន្រ្ទិយ។
 [៤០៤] ក្នុង​នហេតុ​ប្ប​ច្ច័​យ មាន​វារៈ១៥ ក្នុង​នអារម្មណ​ប្ប​ច្ច័​យ នអធិបតិ​ប្ប​ច្ច័​យ នអនន្តរ​ប្ប​ច្ច័​យ និ​ងន​សម​នន្ត​រប្ប​ច្ច័​យ មាន​វារៈ១៥ ក្នុង​នសហជាត​ប្ប​ច្ច័​យ មាន​វារៈ១១ ក្នុង​នអញ្ញមញ្ញ​ប្ប​ច្ច័​យ មាន​វារៈ១១ ក្នុង​ននិស្សយ​ប្ប​ច្ច័​យ មាន​វារៈ១១ ក្នុង​នឧបនិស្សយ​ប្ប​ច្ច័​យ មាន​វារៈ១៤ ក្នុង​នបុ​រេ​ជាត​ប្ប​ច្ច័​យ មាន​វារៈ១៣
ថយ | ទំព័រទី ១៨១ | បន្ទាប់
ID: 637829530121669017
ទៅកាន់ទំព័រ៖