ព្រះត្រៃបិដក ភាគ ៩៨

សេក្ខ​ត្តិ​កៈ
បដិ​ច្ច​វារៈ


 [៤០៧] ធម៌​ដែល​ជា​របស់​សេក្ខបុគ្គល អាស្រ័យ​នូវ​ធម៌ ដែល​ជា​របស់​សេក្ខបុគ្គល ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ អាស្រ័យ​ខន្ធ១ ដែល​ជា​របស់​សេក្ខបុគ្គល ខន្ធ២ … ។ ធម៌​ដែល​មិនមែន​ជា​របស់​សេក្ខបុគ្គល មិនមែន​ជា​របស់​អសេក្ខ​បុគ្គល អាស្រ័យ​ធម៌ ដែល​ជា​របស់​សេក្ខបុគ្គល ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ចិត្តសមុដ្ឋាន​រូប អាស្រ័យ​ខន្ធ​ទាំងឡាយ ជា​របស់​សេក្ខបុគ្គល។ ធម៌​ដែល​ជា​របស់​សេក្ខបុគ្គល​ក្តី ធម៌​ដែល​មិនមែន​ជា​របស់​សេក្ខបុគ្គល មិនមែន​ជា​របស់​អសេក្ខ​បុគ្គល​ក្តី អាស្រ័យ​ធម៌ ដែល​ជា​របស់​សេក្ខបុគ្គល ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ក្តី ចិត្តសមុដ្ឋាន​រូប​ក្តី អាស្រ័យ​ខន្ធ១ ដែល​ជា​របស់​សេក្ខបុគ្គល ខន្ធ២...។
 [៤០៨] ធម៌​ដែល​ជា​របស់​អសេក្ខ​បុគ្គល អាស្រ័យ​ធម៌ ដែល​ជា​របស់​អសេក្ខ​បុគ្គល ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​អាស្រ័យ​ខន្ធ១ ដែល​ជា​របស់​អសេក្ខ​បុគ្គល។ ធម៌​ដែល​មិនមែន​ជា​របស់​សេក្ខបុគ្គល មិនមែន​ជា​របស់​អសេក្ខ​បុគ្គល អាស្រ័យ​ធម៌ ដែល​ជា​របស់​អសេក្ខ​បុគ្គល … គឺ​ចិត្តសមុដ្ឋាន​រូប អាស្រ័យ​ខន្ធ​ទាំងឡាយ ជា​របស់​អសេក្ខ​បុគ្គល។ ធម៌​ដែល​ជា​របស់​អសេក្ខ​បុគ្គល​ក្តី ធម៌​ដែល​មិនមែន​ជា​របស់​សេក្ខបុគ្គល មិនមែន​ជា​របស់​អសេក្ខ​បុគ្គល​ក្តី អាស្រ័យ​ធម៌ ដែល​ជា​របស់​អសេក្ខ​បុគ្គល … គឺ​ខន្ធ៣ក្តី ចិត្តសមុដ្ឋាន​រូប​ក្តី អាស្រ័យ​ខន្ធ១ ដែល​ជា​របស់​អសេក្ខ​បុគ្គល ខន្ធ២…។
ថយ | ទំព័រទី ១៨៤ | បន្ទាប់
ID: 637829531012890101
ទៅកាន់ទំព័រ៖