ព្រះត្រៃបិដក ភាគ ៩៨
[៤១២] ធម៌ដែលជារបស់សេក្ខបុគ្គល អាស្រ័យធម៌ ដែលជារបស់សេក្ខបុគ្គល ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ និងអធិបតិប្បច្ច័យ គឺបដិសន្ធិ មិនមានទេ។ ពួកមហាភូតទាំងអស់ បណ្ឌិតគប្បីធ្វើតាមទំនង អនន្តរប្បច្ច័យ សមនន្តរប្បច្ច័យ និងសហជាតប្បច្ច័យ។ ខន្ធ៣ អាស្រ័យខន្ធ១ ដែលជារបស់សេក្ខបុគ្គល ព្រោះអញ្ញមញ្ញប្បច្ច័យ និស្សយប្បច្ច័យ ឧបនិស្សយប្បច្ច័យ បុរេជាតប្បច្ច័យ និងអាសេវនប្បច្ច័យ នូវខន្ធ២ … ។
[៤១៣] ធម៌ដែលមិនមែនជារបស់សេក្ខបុគ្គល មិនមែនជារបស់អសេក្ខបុគ្គល អាស្រ័យធម៌ ដែលមិនមែនជារបស់សេក្ខបុគ្គល មិនមែនជារបស់អសេក្ខបុគ្គល … ព្រោះអាសេវនប្បច្ច័យ គឺខន្ធ៣ អាស្រ័យខន្ធ១ ដែលមិនមែនជារបស់សេក្ខបុគ្គល មិនមែនជារបស់អសេក្ខបុគ្គល នូវខន្ធ២ … ព្រោះកម្មប្បច្ច័យ និងវិបាកប្បច្ច័យ ខន្ធ៣ អាស្រ័យវិបាកក្ខន្ធ១ ជារបស់សេក្ខបុគ្គល នូវខន្ធ២…។ វារៈ៣ ជាពាក្យគ្រប់គ្រាន់។
[៤១៤] ធម៌ដែលជារបស់អសេក្ខបុគ្គល អាស្រ័យធម៌ ដែលជារបស់អសេក្ខបុគ្គល … ព្រោះវិបាកប្បច្ច័យ គឺអាស្រ័យខន្ធ១ ដែលជារបស់អសេក្ខបុគ្គល … វារៈ៣។
[៤១៥] ធម៌ដែលមិនមែនជារបស់សេក្ខបុគ្គល មិនមែនជារបស់អសេក្ខបុគ្គល អាស្រ័យធម៌ ដែលមិនមែនជារបស់សេក្ខបុគ្គល មិនមែនជារបស់អសេក្ខបុគ្គល … ព្រោះវិបាកប្បច្ច័យ
ID: 637829531561455986
ទៅកាន់ទំព័រ៖