ព្រះត្រៃបិដក ភាគ ៩៨
[៣៧] ធម៌ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា អាស្រ័យធម៌ ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា … ព្រោះនកម្មប្បច្ច័យ គឺចេតនាដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា អាស្រ័យខន្ធទាំងឡាយ ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា (អាស្រ័យ) ពាហិរ… អាហារសមុដ្ឋាន… ឧតុសមុដ្ឋាន…។ ធម៌ដែលមានហេតុត្រូវលះដោយទស្សនៈ អាស្រ័យធម៌ ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា … ព្រោះនកម្មប្បច្ច័យ គឺចេតនា ដែលប្រកបព្រម អាស្រ័យមោហៈ ដែលច្រឡំដោយវិចិកិច្ឆា។ ធម៌ដែលមានហេតុត្រូវលះដោយភាវនា អាស្រ័យធម៌ ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា … គឺចេតនា ដែលប្រកបព្រម អាស្រ័យមោហៈ ដែលច្រឡំដោយឧទ្ធច្ចៈ។
[៣៨] ធម៌ដែលមានហេតុត្រូវលះដោយទស្សនៈ អាស្រ័យធម៌ ដែលមានហេតុត្រូវលះដោយទស្សនៈផង ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនាផង … គឺចេតនា ដែលប្រកបព្រម អាស្រ័យខន្ធទាំងឡាយ ដែលច្រឡំដោយវិចិកិច្ឆាផង មោហៈផង។
ID: 637829468438737372
ទៅកាន់ទំព័រ៖