ព្រះត្រៃបិដក ភាគ ៩៨

 [៤២៤] ធម៌​ដែល​មិនមែន​ជា​របស់​សេក្ខបុគ្គល មិនមែន​ជា​របស់​អសេក្ខ​បុគ្គល អាស្រ័យ​ធម៌ ដែល​ជា​របស់​សេក្ខបុគ្គល​ផង ធម៌​ដែល​មិនមែន​ជា​របស់​សេក្ខបុគ្គល មិនមែន​ជា​របស់​អសេក្ខ​បុគ្គល​ផង … ព្រោះ​នអារម្មណ​ប្ប​ច្ច័​យ គឺ​ចិត្តសមុដ្ឋាន​រូប អាស្រ័យ​ខន្ធ​ទាំងឡាយ ដែល​ជា​របស់​សេក្ខបុគ្គល​ផង មហាភូត​ទាំងឡាយ​ផង។
 [៤២៥] ធម៌​ដែល​មិនមែន​ជា​របស់​សេក្ខបុគ្គល មិនមែន​ជា​របស់​អសេក្ខ​បុគ្គល អាស្រ័យ​ធម៌ ដែល​ជា​របស់​អសេក្ខ​បុគ្គល​ផង ធម៌​ដែល​មិនមែន​ជា​របស់​សេក្ខបុគ្គល មិនមែន​ជា​របស់​អសេក្ខ​បុគ្គល​ផង … ព្រោះ​នអារម្មណ​ប្ប​ច្ច័​យ គឺ​ចិត្តសមុដ្ឋាន​រូប អាស្រ័យ​ខន្ធ​ទាំងឡាយ ដែល​ជា​របស់​អសេក្ខ​បុគ្គល​ផង មហាភូត​ទាំងឡាយ​ផង។
 [៤២៦] ធម៌​ដែល​ជា​របស់​សេក្ខបុគ្គល អាស្រ័យ​ធម៌ ដែល​ជា​របស់​សេក្ខបុគ្គល … ព្រោះ​នអធិបតិ​ប្ប​ច្ច័​យ គឺ​អធិបតិ ដែល​ជា​របស់​សេក្ខបុគ្គល អាស្រ័យ​ខន្ធ​ទាំងឡាយ ដែល​ជា​របស់​សេក្ខបុគ្គល។ ធម៌​ដែល​ជា​របស់​អសេក្ខ​បុគ្គល អាស្រ័យ​ធម៌ ដែល​ជា​របស់​អសេក្ខ​បុគ្គល … ព្រោះ​នអធិបតិ​ប្ប​ច្ច័​យ គឺ​អធិបតិ ដែល​ជា​របស់​អសេក្ខ​បុគ្គល អាស្រ័យ​ខន្ធ​ទាំងឡាយ ដែល​ជា​របស់​អសេក្ខ​បុគ្គល។ ធម៌​ដែល​មិនមែន​ជា​របស់​សេក្ខបុគ្គល មិនមែន​ជា​របស់​អសេក្ខ​បុគ្គល អាស្រ័យ​ធម៌ ដែល​មិនមែន​ជា​របស់​សេក្ខបុគ្គល មិនមែន​ជា​របស់​អសេក្ខ​បុគ្គល …
ថយ | ទំព័រទី ១៩០ | បន្ទាប់
ID: 637829532617547157
ទៅកាន់ទំព័រ៖