ព្រះត្រៃបិដក ភាគ ៩៨
នូវធម៌ ដែលជារបស់សេក្ខបុគ្គលផង ធម៌ដែលមិនមែនជារបស់សេក្ខបុគ្គល មិនមែនជារបស់អសេក្ខបុគ្គលផង …។ តំណ (នៃវារៈនេះ) មានគ្រប់គ្រាន់។ វារៈ៩ បណ្ឌិត គប្បីធ្វើឲ្យដូចជាវារៈ២ដែរ។
[៤២៨] … ព្រោះនកម្មប្បច្ច័យ គឺចេតនា ដែលជារបស់សេក្ខបុគ្គល អាស្រ័យខន្ធទាំងឡាយ ដែលជារបស់សេក្ខបុគ្គល។ ធម៌ដែលមិនមែនជារបស់សេក្ខបុគ្គល មិនមែនជារបស់អសេក្ខបុគ្គល អាស្រ័យធម៌ ដែលមិនមែនជារបស់សេក្ខបុគ្គល មិនមែនជារបស់អសេក្ខបុគ្គល … ព្រោះនកម្មប្បច្ច័យ គឺចេតនា ដែលមិនមែនជារបស់សេក្ខបុគ្គល មិនមែនជារបស់អសេក្ខបុគ្គល អាស្រ័យខន្ធទាំងឡាយ ដែលមិនមែនជារបស់សេក្ខបុគ្គល មិនមែនជារបស់អសេក្ខបុគ្គល នូវពាហិរៈ …អាហារសមុដ្ឋាន … ឧតុសមុដ្ឋាន មហាភូត១ …។
[៤២៩] ធម៌ដែលជារបស់សេក្ខបុគ្គល អាស្រ័យធម៌ ដែលជារបស់សេក្ខបុគ្គល … ព្រោះនវិបាកប្បច្ច័យ គឺអាស្រ័យខន្ធ១ ដែលជារបស់សេក្ខបុគ្គល។ ធម៌ដែលមិនមែនជារបស់សេក្ខបុគ្គល មិនមែនជារបស់អសេក្ខបុគ្គល អាស្រ័យធម៌ ដែលជារបស់សេក្ខបុគ្គល … ព្រោះនវិបាកប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យខន្ធទាំងឡាយ ដែលជារបស់សេក្ខបុគ្គល។ ធម៌ដែលជារបស់សេក្ខបុគ្គលក្តី ធម៌ដែលមិនមែនជារបស់សេក្ខបុគ្គល មិនមែនជារបស់អសេក្ខបុគ្គលក្តី អាស្រ័យធម៌ ដែលជារបស់សេក្ខបុគ្គល … ព្រោះនវិបាកប្បច្ច័យ គឺខន្ធ៣ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យខន្ធ១ ដែលជារបស់សេក្ខបុគ្គល។
ID: 637829533152001855
ទៅកាន់ទំព័រ៖