ព្រះត្រៃបិដក ភាគ ៩៨
[៤៣០] ធម៌ដែលមិនមែនជារបស់សេក្ខបុគ្គល មិនមែនជារបស់អសេក្ខបុគ្គល អាស្រ័យធម៌ ដែលមិនមែនជារបស់សេក្ខបុគ្គល មិនមែនជារបស់អសេក្ខបុគ្គល … ព្រោះនវិបាកប្បច្ច័យ គឺ (វារៈនេះ) ជាវារៈគ្រប់គ្រាន់ បដិសន្ធិ មិនមានទេ។
[៤៣១] ធម៌ដែលមិនមែនជារបស់សេក្ខបុគ្គល មិនមែនជារបស់អសេក្ខបុគ្គល អាស្រ័យធម៌ ដែលជារបស់សេក្ខបុគ្គលផង ធម៌ដែលមិនមែនជារបស់សេក្ខបុគ្គល មិនមែនជារបស់អសេក្ខបុគ្គលផង … ព្រោះនវិបាកប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យខន្ធទាំងឡាយ ដែលជារបស់សេក្ខបុគ្គលផង មហាភូតទាំងឡាយផង។
[៤៣២] ធម៌ដែលមិនមែនជារបស់សេក្ខបុគ្គល មិនមែនជារបស់អសេក្ខបុគ្គល អាស្រ័យធម៌ ដែលមិនមែនជារបស់សេក្ខបុគ្គល មិនមែនជារបស់អសេក្ខបុគ្គល … ព្រោះនអាហារប្បច្ច័យ នឥន្ទ្រិយប្បច្ច័យ នឈានប្បច្ច័យ និងនមគ្គប្បច្ច័យ។ ធម៌ដែលមិនមែនជារបស់សេក្ខបុគ្គល មិនមែនជារបស់អសេក្ខបុគ្គល អាស្រ័យធម៌ ដែលជារបស់សេក្ខបុគ្គល … ព្រោះនសម្បយុត្តប្បច្ច័យ។
[៤៣៣] ធម៌ដែលជារបស់សេក្ខបុគ្គល អាស្រ័យធម៌ ដែលជារបស់សេក្ខបុគ្គល … ព្រោះនវិប្បយុត្តប្បច្ច័យ គឺខន្ធ១ ដែលជារបស់សេក្ខបុគ្គល ក្នុងអរូបជ្ឈាន …។ ធម៌ដែលមិនមែនជារបស់អសេក្ខបុគ្គល អាស្រ័យធម៌ ដែលជារបស់អសេក្ខបុគ្គល …
ID: 637829533439165169
ទៅកាន់ទំព័រ៖