ព្រះត្រៃបិដក ភាគ ៩៨

ព្រោះ​នវិ​ប្ប​យុត្ត​ប្ប​ច្ច័​យ គឺ​ខន្ធ១ ដែល​ជា​របស់​អសេក្ខ​បុគ្គល ក្នុង​អរូបជ្ឈាន …។ ធម៌​ដែល​មិនមែន​ជា​របស់​សេក្ខបុគ្គល មិនមែន​ជា​របស់​អសេក្ខ​បុគ្គល អាស្រ័យ​ធម៌ ដែល​មិនមែន​ជា​របស់​សេក្ខបុគ្គល មិនមែន​ជា​របស់​អសេក្ខ​បុគ្គល … ព្រោះ​នវិ​ប្ប​យុត្ត​ប្ប​ច្ច័​យ គឺ​ខន្ធ១ ដែល​មិនមែន​ជា​របស់​សេក្ខបុគ្គល មិនមែន​ជា​របស់​អសេក្ខ​បុគ្គល ក្នុង​អរូបជ្ឈាន … ពា​ហិ​រៈ … អាហារ​សមុដ្ឋាន … ឧតុសមុដ្ឋាន … របស់​ពួក​អសញ្ញ​សត្វ … ព្រោះ​នោ​នត្ថិ​ប្ប​ច្ច័​យ និ​ងនោ​វិ​គត​ប្ប​ច្ច័​យ។
 [៤៣៤] ក្នុង​នហេតុ​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​នអារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៥ ក្នុង​នអធិបតិ​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​នអនន្តរ​ប្ប​ច្ច័​យ នសម​នន្ត​រប្ប​ច្ច័​យ នអញ្ញមញ្ញ​ប្ប​ច្ច័​យ និ​ងន​ឧបនិស្សយ​ប្ប​ច្ច័​យ មាន​វារៈ៥ ក្នុង​នបុ​រេ​ជាត​ប្ប​ច្ច័​យ មាន​វារៈ៧ ក្នុង​នប​ច្ឆា​ជាត​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​នអា​សេវន​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​នក​ម្ម​ប្ប​ច្ច័​យ មាន​វារៈ២ ក្នុង​នវិ​បា​កប្ប​ច្ច័​យ មាន​វារៈ៥ ក្នុង​នអាហារ​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​នឥន្ទ្រិយ​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​នឈាន​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​នមគ្គ​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​នសម្បយុត្ត​ប្ប​ច្ច័​យ មាន​វារៈ៥ ក្នុង​នវិ​ប្ប​យុត្ត​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​នោ​នត្ថិ​ប្ប​ច្ច័​យ មាន​វារៈ៥ ក្នុង​នោ​វិ​គត​ប្ប​ច្ច័​យ មាន​វារៈ៥។ បណ្ឌិត គប្បី​រាប់​យ៉ាងនេះ​ចុះ។

ចប់ បច្ច​នីយៈ។

ថយ | ទំព័រទី ១៩៤ | បន្ទាប់
ID: 637829533673759267
ទៅកាន់ទំព័រ៖