ព្រះត្រៃបិដក ភាគ ៩៨
ធម៌ដែលជារបស់សេក្ខបុគ្គលក្តី ធម៌ដែលមិនមែនជារបស់សេក្ខបុគ្គល មិនមែនជារបស់អសេក្ខបុគ្គលក្តី ពឹងផ្អែកនឹងធម៌ ដែលមិនមែនជារបស់សេក្ខបុគ្គល មិនមែនជារបស់អសេក្ខបុគ្គល ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធទាំងឡាយ ដែលជារបស់សេក្ខបុគ្គល ពឹងផ្អែកនឹងវត្ថុ ចិត្តសមុដ្ឋានរូប ពឹងផ្អែកនឹងមហាភូតទាំងឡាយ។ ធម៌ដែលជារបស់អសេក្ខបុគ្គលក្តី ធម៌ដែលមិនមែនជារបស់សេក្ខបុគ្គល មិនមែនជារបស់អសេក្ខបុគ្គលក្តី ពឹងផ្អែកនឹងធម៌ ដែលមិនមែនជារបស់សេក្ខបុគ្គល មិនមែនជារបស់អសេក្ខបុគ្គល ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធទាំងឡាយ ដែលជារបស់អសេក្ខបុគ្គល ពឹងផ្អែកនឹងវត្ថុ ចិត្តសមុដ្ឋានរូប ពឹងផ្អែកនឹងមហាភូតទាំងឡាយ។
[៤៣៩] ធម៌ដែលជារបស់សេក្ខបុគ្គល ពឹងផ្អែកនឹងធម៌ ដែលជារបស់សេក្ខបុគ្គលផង ធម៌ដែលមិនមែនជារបស់សេក្ខបុគ្គល មិនមែនជារបស់អសេក្ខបុគ្គលផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ ពឹងផ្អែកនឹងខន្ធ១ ដែលជារបស់សេក្ខបុគ្គលផង វត្ថុផង ខន្ធ២ …។ ធម៌ដែលមិនមែនជារបស់សេក្ខបុគ្គល មិនមែនជារបស់អសេក្ខបុគ្គល ពឹងផ្អែកនឹងធម៌ ដែលជារបស់សេក្ខបុគ្គលផង ធម៌ដែលមិនមែនជារបស់សេក្ខបុគ្គល មិនមែនជារបស់អសេក្ខបុគ្គលផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺចិត្តសមុដ្ឋានរូប ពឹងផ្អែកនឹងខន្ធទាំងឡាយ ដែលជារបស់សេក្ខបុគ្គលផង មហាភូតទាំងឡាយផង។
ID: 637829534435541561
ទៅកាន់ទំព័រ៖