ព្រះត្រៃបិដក ភាគ ៩៨

ធម៌​ដែល​ជា​របស់​សេក្ខបុគ្គល​ក្តី ធម៌​ដែល​មិនមែន​ជា​របស់​សេក្ខបុគ្គល មិនមែន​ជា​របស់​អសេក្ខ​បុគ្គល​ក្តី ពឹងផ្អែក​នឹង​ធម៌ ដែល​ជា​របស់​សេក្ខបុគ្គល​ផង ធម៌​ដែល​មិនមែន​ជា​របស់​សេក្ខបុគ្គល មិនមែន​ជា​របស់​អសេក្ខ​បុគ្គល​ផង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ ពឹងផ្អែក​នឹង​ខន្ធ១ ដែល​ជា​របស់​សេក្ខបុគ្គល​ផង វត្ថុ​ផង នឹង​ខន្ធ២ … ចិត្តសមុដ្ឋាន​រូប ពឹងផ្អែក​នឹង​ខន្ធ​ទាំងឡាយ ដែល​ជា​របស់​សេក្ខបុគ្គល​ផង មហាភូត​ទាំងឡាយ​ផង។ ពឹងផ្អែក​នឹង​ធម៌ ដែល​ជា​របស់​អសេក្ខ​បុគ្គល​ផង ធម៌​ដែល​មិនមែន​ជា​របស់​សេក្ខបុគ្គល មិនមែន​ជា​របស់​អសេក្ខ​បុគ្គល​ផង … វារៈ៣ ប្រាកដ​ស្មើដោយ​ធម៌ ដែល​ជា​របស់​សេក្ខបុគ្គល​ដែរ។
 [៤៤០] ធម៌​ដែល​ជា​របស់​សេក្ខបុគ្គល ពឹងផ្អែក​នឹង​ធម៌ ដែល​ជា​របស់​សេក្ខបុគ្គល ទើប​កើតឡើង ព្រោះ​អារម្មណ​ប្ប​ច្ច័​យ បាន​ដល់​វារៈ១។ ពឹងផ្អែក​នឹង​ធម៌ ដែល​ជា​របស់​អសេក្ខ​បុគ្គល … បាន​ដល់​វារៈ១។ ពឹងផ្អែក​នឹង​ធម៌ ដែល​មិនមែន​ជា​របស់​សេក្ខបុគ្គល មិនមែន​ជា​របស់​អសេក្ខ​បុគ្គល … បាន​ដល់​វារៈ១ គឺ​ខន្ធ​ទាំងឡាយ ដែល​មិនមែន​ជា​របស់​សេក្ខបុគ្គល មិនមែន​ជា​របស់​អសេក្ខ​បុគ្គល ពឹងផ្អែក​នឹង​វត្ថុ ចក្ខុវិញ្ញាណ ពឹងផ្អែក​នឹង​ចក្ខា​យតនៈ កាយវិញ្ញាណ ពឹងផ្អែក​នឹង​កាយាយតនៈ ខន្ធ​ទាំងឡាយ ដែល​មិនមែន​ជា​របស់​សេក្ខបុគ្គល មិនមែន​ជា​របស់​អសេក្ខ​បុគ្គល ពឹងផ្អែក​នឹង​វត្ថុ។
ថយ | ទំព័រទី ១៩៨ | បន្ទាប់
ID: 637829534663364394
ទៅកាន់ទំព័រ៖