ព្រះត្រៃបិដក ភាគ ៩៨
ធម៌ដែលជារបស់សេក្ខបុគ្គល ពឹងផ្អែកនឹងធម៌ ដែលមិនមែនជារបស់សេក្ខបុគ្គល មិនមែនជារបស់អសេក្ខបុគ្គល … ព្រោះអារម្មណប្បច្ច័យ គឺខន្ធទាំងឡាយ ជារបស់សេក្ខបុគ្គល ពឹងផ្អែកនឹងវត្ថុ។ ធម៌ដែលជារបស់អសេក្ខបុគ្គល ពឹងផ្អែកនឹងធម៌ ដែលមិនមែនជារបស់សេក្ខបុគ្គល មិនមែនជារបស់អសេក្ខបុគ្គល … ព្រោះអារម្មណប្បច្ច័យ គឺខន្ធទាំងឡាយ ជារបស់អសេក្ខបុគ្គល ពឹងផ្អែកនឹងវត្ថុ។
[៤៤១] ធម៌ដែលជារបស់សេក្ខបុគ្គល ពឹងផ្អែកនឹងធម៌ ដែលជារបស់សេក្ខបុគ្គលផង ធម៌ដែលមិនមែនជារបស់សេក្ខបុគ្គល មិនមែនជារបស់អសេក្ខបុគ្គលផង … ព្រោះអារម្មណប្បច្ច័យ គឺខន្ធ៣ ពឹងផ្អែកនឹងខន្ធ១ ដែលជារបស់អសេក្ខបុគ្គលផង វត្ថុផង ខន្ធ២ …។
[៤៤២] ធម៌ដែលជារបស់អសេក្ខបុគ្គល ពឹងផ្អែកនឹងធម៌ ដែលជារបស់អសេក្ខបុគ្គលផង ធម៌ដែលមិនមែនជារបស់សេក្ខបុគ្គល មិនមែនជារបស់អសេក្ខបុគ្គលផង … ព្រោះអារម្មណប្បច្ច័យ គឺខន្ធ៣ ពឹងផ្អែកនឹងខន្ធ១ ដែលជារបស់អសេក្ខបុគ្គលផង វត្ថុផង ខន្ធ២ …។
[៤៤៣] ធម៌ដែលជារបស់សេក្ខបុគ្គល ពឹងផ្អែកនឹងធម៌ ដែលជារបស់សេក្ខបុគ្គល ទើបកើតឡើង ព្រោះអធិបតិប្បច្ច័យ អនន្តរប្បច្ច័យ សមនន្តរប្បច្ច័យ សហជាតប្បច្ច័យ អញ្ញមញ្ញប្បច្ច័យ និស្សយប្បច្ច័យ ឧបនិស្សយប្បច្ច័យ បុរេជាតប្បច្ច័យ និងអាសេវនប្បច្ច័យ គឺខន្ធ៣ ពឹងផ្អែកនឹងខន្ធ១ ដែលជារបស់សេក្ខបុគ្គល។
ID: 637829534918207379
ទៅកាន់ទំព័រ៖