ព្រះត្រៃបិដក ភាគ ៩៨

 [៣៩] ធម៌​ដែល​មានហេតុ​ត្រូវ​លះ​ដោយ​ភាវនា អាស្រ័យ​ធម៌ ដែល​មានហេតុ​ត្រូវ​លះ​ដោយ​ភាវនា​ផង ដែល​មានហេតុ​មិន​ត្រូវ​លះ​ដោយ​ទស្សនៈ មិន​ត្រូវ​លះ​ដោយ​ភាវនា​ផង ទើប​កើតឡើង ព្រោះ​នក​ម្ម​ប្ប​ច្ច័​យ គឺ​ចេតនា ដែល​ប្រកប​ព្រម អាស្រ័យ​ខន្ធ​ទាំងឡាយ ដែល​ច្រឡំ​ដោយ​ឧទ្ធច្ចៈ​ផង មោហៈ​ផង។
 [៤០] ធម៌​ដែល​មានហេតុ​ត្រូវ​លះ​ដោយ​ទស្សនៈ អាស្រ័យ​ធម៌ ដែល​មានហេតុ​ត្រូវ​លះ​ដោយ​ទស្សនៈ ទើប​កើតឡើង ព្រោះ​នវិ​បា​កប្ប​ច្ច័​យ។ បដិសន្ធិ​មិន​មាន​ទេ។
 [៤១] មិន​ត្រូវ​លះ​ដោយ​ទស្សនៈ មិន​ត្រូវ​លះ​ដោយ​ភាវនា។បេ។ ព្រោះ​នអាហារ​ប្ប​ច្ច័​យ គឺ​ពា​ហិរ … ឧតុសមុដ្ឋាន … របស់​ពួក​អសញ្ញ​សត្វ​…។ ព្រោះ​នឥន្ទ្រិយ​ប្ប​ច្ច័​យ គឺ​ពា​ហិរ … អាហារ​សមុដ្ឋាន​… ឧតុសមុដ្ឋាន​… រូប​ជីវិតិន្ទ្រិយ អាស្រ័យ​មហាភូតរូប​ទាំងឡាយ របស់​ពួក​អសញ្ញ​សត្វ … ព្រោះ​នឈាន​ប្ប​ច្ច័​យ។ បញ្ច​វិញ្ញាណ។ មហាភូតរូប​ទាំងឡាយ បណ្ឌិត​គប្បី​ធ្វើ។ … ព្រោះ​នមគ្គ​ប្ប​ច្ច័​យ គឺ​អាស្រ័យ​ខន្ធ១ ជា​អហេតុកៈ ដែល​មានហេតុ​មិន​ត្រូវ​លះ​ដោយ​ទស្សនៈ មិន​ត្រូវ​លះ​ដោយ​ភាវនា … របស់​ពួក​អសញ្ញ​សត្វ … ព្រោះ​នសម្បយុត្ត​ប្ប​ច្ច័​យ។
ថយ | ទំព័រទី ២០ | បន្ទាប់
ID: 637829468676265525
ទៅកាន់ទំព័រ៖