ព្រះត្រៃបិដក ភាគ ៩៨
[៤៤៤] ធម៌ដែលមិនមែនជារបស់សេក្ខបុគ្គល មិនមែនជារបស់អសេក្ខបុគ្គល ពឹងផ្អែកនឹងធម៌ ដែលមិនមែនជារបស់សេក្ខបុគ្គល មិនមែនជារបស់អសេក្ខបុគ្គល … ព្រោះអាសេវនប្បច្ច័យ គឺខន្ធទាំងឡាយ ដែលមិនមែនជារបស់សេក្ខបុគ្គល មិនមែនជារបស់អសេក្ខបុគ្គល ពឹងផ្អែកនឹងខន្ធ១ ដែលមិនមែនជារបស់សេក្ខបុគ្គល មិនមែនជារបស់អសេក្ខបុគ្គល ពឹងផ្អែកនឹងវត្ថុ។ ធម៌ដែលជារបស់សេក្ខបុគ្គល ពឹងផ្អែកនឹងធម៌ ដែលមិនមែនជារបស់សេក្ខបុគ្គល មិនមែនជារបស់អសេក្ខបុគ្គល … ខន្ធទាំងឡាយ ដែលជារបស់សេក្ខបុគ្គល ពឹងផ្អែកនឹងវត្ថុ។
[៤៤៥] ធម៌ដែលជារបស់សេក្ខបុគ្គល ពឹងផ្អែកនឹងធម៌ ដែលជារបស់សេក្ខបុគ្គលផង ធម៌ដែលមិនមែនជារបស់សេក្ខបុគ្គល មិនមែនជារបស់អសេក្ខបុគ្គលផង … ព្រោះអាសេវនប្បច្ច័យ គឺខន្ធ៣ ពឹងផ្អែកនឹងខន្ធ១ ដែលជារបស់សេក្ខបុគ្គលផង វត្ថុផង នឹងខន្ធ២ …។
[៤៤៦] ធម៌ដែលជារបស់សេក្ខបុគ្គល ពឹងផ្អែកនឹងធម៌ ដែលជារបស់សេក្ខបុគ្គល ទើបកើតឡើង ព្រោះកម្មប្បច្ច័យ និងវិបាកប្បច្ច័យ គឺ (ពឹងផ្អែក) នឹងវិបាកក្ខន្ធ១ ដែលជារបស់សេក្ខបុគ្គល … ព្រោះអាហារប្បច្ច័យ ឥន្ទ្រិយប្បច្ច័យ ឈានប្បច្ច័យ មគ្គប្បច្ច័យ សម្បយុត្តប្បច្ច័យ វិប្បយុត្តប្បច្ច័យ អត្ថិប្បច្ច័យ នត្ថិប្បច្ច័យ វិគតប្បច្ច័យ និងអវិគតប្បច្ច័យ។
ID: 637829535211332430
ទៅកាន់ទំព័រ៖