ព្រះត្រៃបិដក ភាគ ៩៨
អាហារ … ឧតុ … របស់ពួកអសញ្ញសត្វ … ពឹងផ្អែកនឹងចក្ខាយតនៈ … កាយវិញ្ញាណ ពឹងផ្អែកនឹងកាយាយតនៈ ខន្ធទាំងឡាយ ជាអហេតុកៈ ដែលមិនមែនជារបស់សេក្ខបុគ្គល មិនមែនជារបស់អសេក្ខបុគ្គល ពឹងផ្អែកនឹងវត្ថុ មោហៈ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ ពឹងផ្អែកនឹងខន្ធទាំងឡាយ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈផង វត្ថុផង។ ធម៌ដែលមិនមែនជារបស់សេក្ខបុគ្គល មិនមែនជារបស់អសេក្ខបុគ្គល ពឹងផ្អែកនឹងធម៌ ដែលជារបស់សេក្ខបុគ្គល … ព្រោះនអារម្មណប្បច្ច័យ។
[៤៤៩] ធម៌ដែលជារបស់សេក្ខបុគ្គល ពឹងផ្អែកនឹងធម៌ ដែលជារបស់សេក្ខបុគ្គល … ព្រោះនអធិបតិប្បច្ច័យ គឺអធិបតិ ដែលជារបស់សេក្ខបុគ្គល ពឹងផ្អែកនឹងខន្ធទាំងឡាយ ដែលជារបស់សេក្ខបុគ្គល។ ធម៌ដែលជារបស់អសេក្ខបុគ្គល ពឹងផ្អែកនឹងធម៌ ដែលជារបស់អសេក្ខបុគ្គល … ព្រោះនអធិបតិប្បច្ច័យ គឺអធិបតិ ដែលជារបស់អសេក្ខបុគ្គល ពឹងផ្អែកនឹងខន្ធទាំងឡាយ ដែលជារបស់អសេក្ខបុគ្គល។ ធម៌ដែលមិនមែនជារបស់សេក្ខបុគ្គល មិនមែនជារបស់អសេក្ខបុគ្គល ពឹងផ្អែកនឹងធម៌ ដែលមិនមែនជារបស់សេក្ខបុគ្គល មិនមែនជារបស់អសេក្ខបុគ្គល … ព្រោះនអធិបតិប្បច្ច័យ គឺ (ពាក្យនេះ) ជាពាក្យគ្រប់គ្រាន់ របស់ពួកអសញ្ញសត្វ … ចក្ខាយតនៈ … អធិបតិធម៌ ដែលមិនមែនជារបស់សេក្ខបុគ្គល មិនមែនជារបស់អសេក្ខបុគ្គល ពឹងផ្អែកនឹងវត្ថុ។
ID: 637829560747601726
ទៅកាន់ទំព័រ៖