ព្រះត្រៃបិដក ភាគ ៩៨

 [៤៥៧] ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ១ ព្រោះ​នហេតុ​ប្ប​ច្ច័​យ … ក្នុង​អនន្តរ​ប្ប​ច្ច័​យ សម​នន្ត​រប្ប​ច្ច័​យ សហជាត​ប្ប​ច្ច័​យ និង​អញ្ញមញ្ញ​ប្ប​ច្ច័​យ មាន​វារៈ១។ សេចក្តី​បំប្រួញ។ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ១។ បណ្ឌិត គប្បី​រាប់​យ៉ាងនេះ​ចុះ។

ចប់ បច្ច​នី​យានុ​លោម។
ចប់ បច្ចយ​វារៈ។
និស្សយ​វារៈ ប្រាកដ​ស្មើដោយ​បច្ចយ​វារៈ​ដែរ។


សំសដ្ឋ​វារៈ


 [៤៥៨] ធម៌​ដែល​ជា​របស់​សេក្ខបុគ្គល ច្រឡំ​នឹង​ធម៌ ដែល​ជា​របស់​សេក្ខបុគ្គល ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ ច្រឡំ​នឹង​ខន្ធ១ ដែល​ជា​របស់​សេក្ខបុគ្គល នឹង​ខន្ធ២ …។ ធម៌​ដែល​ជា​របស់​អសេក្ខ​បុគ្គល ច្រឡំ​នឹង​ធម៌ ដែល​ជា​របស់​អសេក្ខ​បុគ្គល … ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ ច្រឡំ​នឹង​ខន្ធ១ ដែល​ជា​របស់​អសេក្ខ​បុគ្គល នឹង​ខន្ធ២ …។ ធម៌​ដែល​មិនមែន​ជា​របស់​សេក្ខបុគ្គល មិនមែន​ជា​របស់​អសេក្ខ​បុគ្គល ច្រឡំ​នឹង​ធម៌ ដែល​មិនមែន​ជា​របស់​សេក្ខបុគ្គល មិនមែន​ជា​របស់​អសេក្ខ​បុគ្គល … ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ ច្រឡំ​នឹង​ខន្ធ១ ដែល​មិនមែន​ជា​របស់​សេក្ខបុគ្គល មិនមែន​ជា​របស់​អសេក្ខ​បុគ្គល នឹង​ខន្ធ២ … ក្នុង​ខណៈ​នៃ​បដិសន្ធិ …។
ថយ | ទំព័រទី ២០៧ | បន្ទាប់
ID: 637829562029315321
ទៅកាន់ទំព័រ៖