ព្រះត្រៃបិដក ភាគ ៩៨

 [៤៦២] ធម៌​ដែល​ជា​របស់​សេក្ខបុគ្គល ច្រឡំ​នឹង​ធម៌ ដែល​ជា​របស់​សេក្ខបុគ្គល ទើប​កើតឡើង ព្រោះ​នអធិបតិ​ប្ប​ច្ច័​យ គឺ​អធិបតិ ដែល​ជា​របស់​សេក្ខបុគ្គល ច្រឡំ​នឹង​ខន្ធ​ទាំងឡាយ ដែល​ជា​របស់​សេក្ខបុគ្គល។ ធម៌​ដែល​ជា​របស់​អសេក្ខ​បុគ្គល ច្រឡំ​នឹង​ធម៌ ដែល​ជា​របស់​អសេក្ខ​បុគ្គល … គឺ​អធិបតិ ដែល​ជា​របស់​អសេក្ខ​បុគ្គល ច្រឡំ​នឹង​ខន្ធ​ទាំងឡាយ ដែល​ជា​របស់​អសេក្ខ​បុគ្គល។ ធម៌​ដែល​មិនមែន​ជា​របស់​សេក្ខបុគ្គល មិនមែន​ជា​របស់​អសេក្ខ​បុគ្គល ច្រឡំ​នឹង​ធម៌ ដែល​មិនមែន​ជា​របស់​សេក្ខបុគ្គល មិនមែន​ជា​របស់​អសេក្ខ​បុគ្គល … ព្រោះ​នអធិបតិ​ប្ប​ច្ច័​យ បាន​ដល់​វារៈ១ ជា​វារៈ​គ្រប់គ្រាន់។
 [៤៦៣] ធម៌​ដែល​ជា​របស់​សេក្ខបុគ្គល ច្រឡំ​នឹង​ធម៌ ដែល​ជា​របស់​សេក្ខបុគ្គល ទើប​កើតឡើង ព្រោះ​នបុ​រេ​ជាត​ប្ប​ច្ច័​យ នប​ច្ឆា​ជាត​ប្ប​ច្ច័​យ នអា​សេវន​ប្ប​ច្ច័​យ និ​ងន​កម្ម​ប្ប​ច្ច័​យ បណ្ឌិត​គប្បី​ធ្វើ (ឲ្យ​ដូចគ្នា) ទាំងពីរ​បទ។ ព្រោះ​នវិ​បា​កប្ប​ច្ច័​យ បណ្ឌិត​គប្បី​ធ្វើ (ឲ្យ​ដូចគ្នា) ទាំងពីរ​បទ។ ព្រោះ​នឈាន​ប្ប​ច្ច័​យ នមគ្គ​ប្ប​ច្ច័​យ និ​ងន​វិប្បយុត្ត​ប្ប​ច្ច័​យ។
 [៤៦៤] ក្នុង​នហេតុ​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​នអធិបតិ​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​នបុ​រេ​ជាត​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​នប​ច្ឆា​ជាត​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​នអា​សេវន​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​នក​ម្ម​ប្ប​ច្ច័​យ មាន​វារៈ២ ក្នុង​នវិ​បា​កប្ប​ច្ច័​យ មាន​វារៈ២ ក្នុង​នឈាន​ប្ប​ច្ច័​យ មាន​វារៈ១
ថយ | ទំព័រទី ២០៩ | បន្ទាប់
ID: 637829562594091077
ទៅកាន់ទំព័រ៖