ព្រះត្រៃបិដក ភាគ ៩៨
[៤២] ធម៌ដែលមានហេតុត្រូវលះដោយទស្សនៈ អាស្រ័យធម៌ដែលមានហេតុត្រូវលះដោយទស្សនៈ ទើបកើតឡើង ព្រោះនវិប្បយុត្តប្បច្ច័យ គឺខន្ធ៣ អាស្រ័យខន្ធ១ ដែលមានហេតុត្រូវលះដោយទស្សនៈ ក្នុងអរូបភព។ ធម៌ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា អាស្រ័យធម៌ ដែលមានហេតុត្រូវលះដោយទស្សនៈ ទើបកើតឡើង ព្រោះនវិប្បយុត្តប្បច្ច័យ គឺមោហៈ ដែលច្រឡំដោយវិចិកិច្ឆា អាស្រ័យខន្ធទាំងឡាយ ដែលច្រឡំដោយវិចិកិច្ឆា ក្នុងអរូបភព។ ធម៌ដែលមានហេតុត្រូវលះដោយទស្សនៈក្តី ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនាក្តី អាស្រ័យធម៌ ដែលមានហេតុត្រូវលះដោយទស្សនៈ ទើបកើតឡើង ព្រោះនវិប្បយុត្តប្បច្ច័យ គឺខន្ធ៣ក្តី មោហៈក្តី អាស្រ័យខន្ធ១ ដែលច្រឡំដោយវិចិកិច្ឆា ក្នុងអរូបភព… ខន្ធ២។
[៤៣] ធម៌ដែលមានហេតុត្រូវលះដោយភាវនា អាស្រ័យធម៌ ដែលមានហេតុត្រូវលះដោយភាវនា ទើបកើតឡើង ព្រោះនវិប្បយុត្តប្បច្ច័យ គឺ (ធម៌ដែលមានហេតុត្រូវលះ) ដោយភាវនា ក្នុងអរូបភព… (ពាក្យបុច្ឆា និងវិសជ្ជនា) ៣លើក។
[៤៤] ធម៌ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា អាស្រ័យធម៌ ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា ទើបកើតឡើង ព្រោះនវិប្បយុត្តប្បច្ច័យ
ID: 637829468952788288
ទៅកាន់ទំព័រ៖