ព្រះត្រៃបិដក ភាគ ៩៨

បញ្ហា​វារៈ


 [៤៦៧] ធម៌​ដែល​ជា​របស់​សេក្ខបុគ្គល ជា​បច្ច័យ​នៃ​ធម៌ ដែល​ជា​របស់​សេក្ខបុគ្គល ដោយហេតុ​ប្ប​ច្ច័​យ គឺ​ហេតុ​ទាំងឡាយ ដែល​ជា​របស់​សេក្ខបុគ្គល ជា​បច្ច័យ នៃ​សម្បយុត្ត​កក្ខន្ធ​ទាំងឡាយ ដោយហេតុ​ប្ប​ច្ច័​យ។
 [៤៦៨] ធម៌​ដែល​ជា​របស់​សេក្ខបុគ្គល ជា​បច្ច័យ​នៃ​ធម៌ ដែល​មិនមែន​ជា​របស់​សេក្ខបុគ្គល មិនមែន​ជា​របស់​អសេក្ខ​បុគ្គល ដោយហេតុ​ប្ប​ច្ច័​យ គឺ​ហេតុ​ទាំងឡាយ ដែល​ជា​របស់​សេក្ខបុគ្គល ជា​បច្ច័យ​នៃ​ចិត្តសមុដ្ឋាន​រូប​ទាំងឡាយ ដោយហេតុ​ប្ប​ច្ច័​យ។
 [៤៦៩] ធម៌​ដែល​ជា​របស់​សេក្ខបុគ្គល ជា​បច្ច័យ​នៃ​ធម៌ ដែល​ជា​របស់​សេក្ខបុគ្គល​ផង នៃ​ធម៌ ដែល​មិនមែន​ជា​របស់​សេក្ខបុគ្គល មិនមែន​ជា​របស់​អសេក្ខ​បុគ្គល​ផង ដោយហេតុ​ប្ប​ច្ច័​យ គឺ​ហេតុ​ទាំងឡាយ ដែល​ជា​របស់​សេក្ខបុគ្គល ជា​បច្ច័យ នៃ​សម្បយុត្ត​កក្ខន្ធ​ទាំងឡាយ​ផង នៃ​ចិត្តសមុដ្ឋាន​រូប​ទាំងឡាយ​ផង ដោយហេតុ​ប្ប​ច្ច័​យ។
 [៤៧០] ធម៌​ដែល​ជា​របស់​អសេក្ខ​បុគ្គល (ជា​បច្ច័យ) នៃ​ធម៌​ដែល​ជា​របស់​អសេក្ខ​បុគ្គល … បាន​ដល់​វារៈ៣។ ធម៌​ដែល​មិនមែន​ជា​របស់​សេក្ខបុគ្គល មិនមែន​ជា​របស់​អសេក្ខ​បុគ្គល ជា​បច្ច័យ​នៃ​ធម៌ ដែល​មិនមែន​ជា​របស់​សេក្ខបុគ្គល មិនមែន​ជា​របស់​អសេក្ខ​បុគ្គល ដោយហេតុ​ប្ប​ច្ច័​យ គឺ​ហេតុ​ទាំងឡាយ ដែល​មិនមែន​ជា​របស់​សេក្ខបុគ្គល មិនមែន​ជា​របស់​អសេក្ខ​បុគ្គល ជា​បច្ច័យ នៃ​សម្បយុត្ត​កក្ខន្ធ​ទាំងឡាយ​ផង
ថយ | ទំព័រទី ២១១ | បន្ទាប់
ID: 637829563347001221
ទៅកាន់ទំព័រ៖