ព្រះត្រៃបិដក ភាគ ៩៨

 [៤៧៣] ធម៌​ដែល​មិនមែន​ជា​របស់​សេក្ខបុគ្គល មិនមែន​ជា​របស់​អសេក្ខ​បុគ្គល ជា​បច្ច័យ​នៃ​ធម៌ ដែល​មិនមែន​ជា​របស់​សេក្ខបុគ្គល មិនមែន​ជា​របស់​អសេក្ខ​បុគ្គល ដោយ​អារម្មណ​ប្ប​ច្ច័​យ គឺ​បុគ្គល​ឲ្យ​ទាន សមាទានសីល ធ្វើ​ឧបោសថកម្ម ហើយ​ពិចារណា នូវ​បុញ្ញកម្ម​នោះ នូវ​បុញ្ញកម្ម​ទាំងឡាយ ដែល​ខ្លួន​សន្សំទុក​ល្អ​ហើយ ក្នុង​កាលមុន … បុគ្គល​ចេញ​អំពី​ឈាន ហើយ​ពិចារណា​នូវ​ឈាន ពួក​ព្រះ​អរិយៈ​ពិចារណា​នូវ​ព្រះនិព្វាន (ព្រោះថា) ព្រះនិព្វាន ជា​បច្ច័យ​នៃ​ការពិចារណា នូវ​គោត្រភូ និង​វោ​ទានៈ ដោយ​អារម្មណ​ប្ប​ច្ច័​យ ពួក​ព្រះ​អរិយៈ​ពិចារណា នូវ​កិលេស​ទាំងឡាយ ដែល​លះបង់​ហើយ ពិចារណា​នូវ​កិលេស​ទាំងឡាយ ដែល​សង្កត់សង្កិន​ហើយ ដឹង​នូវ​កិលេស​ទាំងឡាយ ដែល​ពុះពោរ ក្នុង​កាលមុន ពួក​ជន រមែង​ឃើញច្បាស់​នូវ​ចក្ខុ ថា​មិន​ទៀង ជា​ទុក្ខ ជា​អនត្តា ហើយ​ត្រេកអរ រីករាយ រាគៈ ប្រារព្ធ​ហើយ​នូវ​សេចក្តី​រីករាយ​នោះ ទើប​កើតឡើង ទោមនស្ស ក៏​កើតឡើង នូវ​សោតៈ … នូវ​វត្ថុ … ឃើញច្បាស់​នូវ​ខន្ធ​ទាំងឡាយ ដែល​មិនមែន​ជា​របស់​សេក្ខបុគ្គល មិនមែន​ជា​របស់​អសេក្ខ​បុគ្គល ថា​មិន​ទៀង ជា​ទុក្ខ ជា​អនត្តា ត្រេកអរ រីករាយ ទោមនស្ស … នូវ​រូប ដោយ​ចក្ខុ​ដូចជា​ទិព្វ​… នូវ​សំឡេង ដោយ​សោត​ធាតុ​ដូចជា​ទិព្វ … ដឹង​នូវ​ចិត្ត របស់​បុគ្គល​អ្នក​ប្រកបដោយ​ចិត្ត ដែល​មិនមែន​ជា​របស់​សេក្ខបុគ្គល មិនមែន​ជា​របស់​អសេក្ខ​បុគ្គល ដោយ​ចេ​តោ​បរិ​យញ្ញា​ណ
ថយ | ទំព័រទី ២១៣ | បន្ទាប់
ID: 637829563796838914
ទៅកាន់ទំព័រ៖