ព្រះត្រៃបិដក ភាគ ៩៨
[៤៧៧] ធម៌ដែលជារបស់សេក្ខបុគ្គល ជាបច្ច័យនៃធម៌ ដែលមិនមែនជារបស់សេក្ខបុគ្គល មិនមែនជារបស់អសេក្ខបុគ្គល ដោយអធិបតិប្បច្ច័យ បានដល់អារម្មណាធិបតិ និងសហជាតាធិបតិ។ អារម្មណាធិបតិ គឺពួកអរិយបុគ្គល ចេញអំពីមគ្គ ធ្វើនូវមគ្គ ឲ្យជាទីគោរព ហើយពិចារណា ធ្វើនូវផល ដែលជារបស់សេក្ខបុគ្គល ឲ្យជាទីគោរព ហើយពិចារណា។ ឯសហជាតាធិបតិ គឺអធិបតិ ដែលជារបស់សេក្ខបុគ្គល ជាបច្ច័យ នៃចិត្តសមុដ្ឋានរូបទាំងឡាយ ដោយអធិបតិប្បច្ច័យ។
[៤៧៨] ធម៌ដែលជារបស់សេក្ខបុគ្គល ជាបច្ច័យនៃធម៌ ដែលជារបស់សេក្ខបុគ្គលផង នៃធម៌ ដែលមិនមែនជារបស់សេក្ខបុគ្គល មិនមែនជារបស់អសក្ខបុគ្គលផង ដោយអធិបតិប្បច្ច័យ បានដល់សហជាតាធិបតិ គឺអធិបតិ ដែលជារបស់សេក្ខបុគ្គល ជាបច្ច័យ នៃសម្បយុត្តកក្ខន្ធទាំងឡាយផង នៃចិត្តសមុដ្ឋានរូបទាំងឡាយផង ដោយអធិបតិប្បច្ច័យ។
[៤៧៩] ធម៌ដែលជារបស់អសេក្ខបុគ្គល ជាបច្ច័យនៃធម៌ ដែលជារបស់អសេក្ខបុគ្គល ដោយអធិបតិប្បច្ច័យ បានដល់សហជាតាធិបតិ គឺអធិបតិ ដែលជារបស់អសេក្ខបុគ្គល ជាបច្ច័យ នៃសម្បយុត្តកក្ខន្ធទាំងឡាយ ដោយអធិបតិប្បច្ច័យ។
ID: 637829564395658566
ទៅកាន់ទំព័រ៖