ព្រះត្រៃបិដក ភាគ ៩៨

 [៤៨០] ធម៌​ដែល​ជា​របស់​អសេក្ខ​បុគ្គល ជា​បច្ច័យ​នៃ​ធម៌ ដែល​មិនមែន​ជា​របស់​សេក្ខបុគ្គល មិនមែន​ជា​របស់​អសេក្ខ​បុគ្គល ដោយ​អធិបតិ​ប្ប​ច្ច័​យ បាន​ដល់​អា​រម្ម​ណា​ធិប​តិ និង​សហជាតា​ធិប​តិ។ អា​រម្ម​ណា​ធិប​តិ គឺ​ព្រះអរហន្ត ធ្វើ​នូវ​ផល ដែល​ជា​របស់​អសេក្ខ​បុគ្គល ឲ្យ​ជាទី​គោរព ហើយ​ពិចារណា។ ឯសហជាតា​ធិប​តិ គឺ​អធិបតិ ដែល​ជា​របស់​អសេក្ខ​បុគ្គល ជា​បច្ច័យ នៃ​ចិត្តសមុដ្ឋាន​រូប​ទាំងឡាយ ដោយ​អធិបតិ​ប្ប​ច្ច័​យ។
 [៤៨១] ធម៌​ដែល​ជា​របស់​អសេក្ខ​បុគ្គល ជា​បច្ច័យ​នៃ​ធម៌ ដែល​ជា​របស់​អសេក្ខ​បុគ្គល​ផង នៃ​ធម៌ ដែល​មិនមែន​ជា​របស់​សេក្ខបុគ្គល មិនមែន​ជា​របស់​អសេក្ខ​បុគ្គល​ផង ដោយ​អធិបតិ​ប្ប​ច្ច័​យ បាន​ដល់​សហជាតា​ធិប​តិ គឺ​អធិបតិ ដែល​ជា​របស់​អសេក្ខ​បុគ្គល ជា​បច្ច័យ​នៃ​សម្បយុត្ត​កក្ខន្ធ​ទាំងឡាយ​ផង នៃ​ចិត្តសមុដ្ឋាន​រូប​ទាំងឡាយ​ផង ដោយ​អធិបតិ​ប្ប​ច្ច័​យ។
 [៤៨២] ធម៌​ដែល​មិនមែន​ជា​របស់​សេក្ខបុគ្គល មិនមែន​ជា​របស់​អសេក្ខ​បុគ្គល ជា​បច្ច័យ​នៃ​ធម៌ ដែល​មិនមែន​ជា​របស់​សេក្ខបុគ្គល មិនមែន​ជា​របស់​អសេក្ខ​បុគ្គល … បាន​ដល់​អា​រម្ម​ណា​ធិប​តិ និង​សហជាតា​ធិប​តិ។ អា​រម្ម​ណា​ធិប​តិ គឺ​បុគ្គល​ឲ្យ​ទាន សមាទានសីល ធ្វើ​ឧបោសថកម្ម ធ្វើ​នូវ​បុញ្ញកម្ម​នោះ ឲ្យ​ជាទី​គោរព ហើយ​ពិចារណា ធ្វើ​នូវ​បុញ្ញកម្ម​ទាំងឡាយ ដែល​សន្សំទុក​ល្អ​ហើយ ក្នុង​កាលមុន
ថយ | ទំព័រទី ២១៦ | បន្ទាប់
ID: 637829564666510799
ទៅកាន់ទំព័រ៖