ព្រះត្រៃបិដក ភាគ ៩៨

ឲ្យ​ជាទី​គោរព ហើយ​ពិចារណា ចេញ​អំពី​ឈាន ធ្វើ​នូវ​ឈាន ឲ្យ​ជាទី​គោរព ហើយ​ពិចារណា ពួក​អរិយបុគ្គល ធ្វើ​នូវ​ព្រះនិព្វាន ឲ្យ​ជាទី​គោរព ហើយ​ពិចារណា ព្រះនិព្វាន ជា​បច្ច័យ​នៃ​គោត្រភូ និង​វោ​ទានៈ ដោយ​អធិបតិ​ប្ប​ច្ច័​យ បុគ្គល​ធ្វើ​នូវ​ចក្ខុ ឲ្យ​ជាទី​គោរព ហើយ​ត្រេកអរ រីករាយ រាគៈ ធ្វើ​នូវ​ចក្ខុ​នោះ ឲ្យ​ជាទី​គោរព ហើយ​កើតឡើង ទិដ្ឋិ​ក៏​កើតឡើង ធ្វើ​នូវ​សោតៈ … នូវ​វត្ថុ … នូវ​ខន្ធ​ទាំងឡាយ ដែល​មិនមែន​ជា​របស់​សេក្ខបុគ្គល មិនមែន​ជា​របស់​អសេក្ខ​បុគ្គល ឲ្យ​ជាទី​គោរព ហើយ​ត្រេកអរ រីករាយ រាគៈ ធ្វើ​នូវ​អំពើនោះ ឲ្យ​ជាទី​គោរព ហើយ​កើតឡើង ទិដ្ឋិ ក៏​កើតឡើង។ ឯសហជាតា​ធិប​តិ គឺ​អធិបតិ ដែល​មិនមែន​ជា​របស់​សេក្ខបុគ្គល មិនមែន​ជា​របស់​អសេក្ខ​បុគ្គល ជា​បច្ច័យ នៃ​សម្បយុត្ត​កក្ខន្ធ​ទាំងឡាយ​ផង នៃ​ចិត្តសមុដ្ឋាន​រូប​ទាំងឡាយ​ផង ដោយ​អធិបតិ​ប្ប​ច្ច័​យ។
 [៤៨៣] ធម៌​ដែល​មិនមែន​ជា​របស់​សេក្ខបុគ្គល មិនមែន​ជា​របស់​អសេក្ខ​បុគ្គល ជា​បច្ច័យ​នៃ​ធម៌ ដែល​ជា​របស់​សេក្ខបុគ្គល ដោយ​អធិបតិ​ប្ប​ច្ច័​យ បាន​ដល់​អា​រម្ម​ណា​ធិប​តិ គឺ​ព្រះនិព្វាន ជា​បច្ច័យ​នៃ​មគ្គ និង​ផល ដែល​ជា​របស់​សេក្ខបុគ្គល ដោយ​អធិបតិ​ប្ប​ច្ច័​យ។
ថយ | ទំព័រទី ២១៧ | បន្ទាប់
ID: 637829564889553697
ទៅកាន់ទំព័រ៖