ព្រះត្រៃបិដក ភាគ ៩៨
[៤៩១] ធម៌ដែលមិនមែនជារបស់សេក្ខបុគ្គល មិនមែនជារបស់អសេក្ខបុគ្គល ជាបច្ច័យនៃធម៌ ដែលជារបស់សេក្ខបុគ្គល ដោយអនន្តរប្បច្ច័យ គឺគោត្រភូ (ជាបច្ច័យ) នៃមគ្គ វោទានៈ (ជាបច្ច័យ) នៃមគ្គ អនុលោម (ជាបច្ច័យ) នៃផលសមាបត្តិ ដែលជារបស់សេក្ខបុគ្គល នេវសញ្ញានាសញ្ញាយតនៈ របស់បុគ្គល កាលចេញអំពីនិរោធ ជាបច្ច័យនៃផលសមាបត្តិ ដែលជារបស់សេក្ខបុគ្គល ដោយអនន្តរប្បច្ច័យ។
[៤៩២] ធម៌ដែលមិនមែនជារបស់សេក្ខបុគ្គល មិនមែនជារបស់អសេក្ខបុគ្គល ជាបច្ច័យនៃធម៌ ដែលជារបស់អសេក្ខបុគ្គល ដោយអនន្តរប្បច្ច័យ គឺអនុលោម (ជាបច្ច័យ) នៃផលសមាបត្តិ ដែលជារបស់អសេក្ខបុគ្គល នេវសញ្ញានាសញ្ញាយតនៈ របស់បុគ្គល កាលចេញអំពីនិរោធ ជាបច្ច័យនៃផលសមាបតិ្ត ដែលជារបស់អសេក្ខបុគ្គល ដោយអនន្តរប្បច្ច័យ។
[៤៩៣] ធម៌ដែលជារបស់សេក្ខបុគ្គល ជាបច្ច័យនៃធម៌ ដែលជារបស់សេក្ខបុគ្គល ដោយសមនន្តរប្បច្ច័យ គឺបញ្ហា៨យ៉ាង ប្រាកដស្មើដោយអនន្តរប្បច្ច័យ។
[៤៩៤] ធម៌ដែលជារបស់សេក្ខបុគ្គល ជាបច្ច័យនៃធម៌ ដែលជារបស់សេក្ខបុគ្គល ដោយសហជាតប្បច្ច័យ គឺបញ្ហា៩យ៉ាង ប្រាកដស្មើដោយសហជាតប្បច្ច័យ ក្នុងបដិច្ចវារៈ។ បញ្ហា៣យ៉ាង ប្រាកដស្មើដោយអញ្ញមញ្ញប្បច្ច័យ ក្នុងបដិច្ចវារៈ ក្នុងអញ្ញមញ្ញប្បច្ច័យ។
ID: 637829565780755589
ទៅកាន់ទំព័រ៖