ព្រះត្រៃបិដក ភាគ ៩៨
បញ្ហា១៣យ៉ាង ប្រាកដស្មើដោយនិស្សយប្បច្ច័យ ក្នុងកុសលត្តិកៈ ក្នុងនិស្សយប្បច្ច័យ។
[៤៩៥] ធម៌ដែលជារបស់សេក្ខបុគ្គល ជាបច្ច័យនៃធម៌ ដែលជារបស់សេក្ខបុគ្គល ដោយឧបនិស្សយប្បច្ច័យ បានដល់អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ។ បកតូបនិស្ស័យ គឺមគ្គទី១ ជាបច្ច័យនៃមគ្គទី២ ដោយឧបនិស្សយប្បច្ច័យ មគ្គទី២ ជាបច្ច័យនៃមគ្គទី៣ ដោយឧបនិស្សយប្បច្ច័យ មគ្គទី៣ ជាបច្ច័យនៃមគ្គទី៤ ដោយឧបនិស្សយប្បច្ច័យ មគ្គជាបច្ច័យនៃផលសមាបត្តិ ដែលជារបស់សេក្ខបុគ្គល ដោយឧបនិស្សយប្បច្ច័យ។
[៤៩៦] ធម៌ដែលជារបស់សេក្ខបុគ្គល ជាបច្ច័យនៃធម៌ ដែលជារបស់អសេក្ខបុគ្គល ដោយឧបនិស្សយប្បច្ច័យ បានដល់អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ។ បកតូបនិស្ស័យ គឺមគ្គ ជាបច្ច័យនៃផលសមាបត្តិ ដែលជារបស់អសេក្ខបុគ្គល ដោយឧបនិស្សយប្បច្ច័យ។
[៤៩៧] ធម៌ដែលជារបស់សេក្ខបុគ្គល ជាបច្ច័យនៃធម៌ ដែលមិនមែនជារបស់សេក្ខបុគ្គល មិនមែនជារបស់អសេក្ខបុគ្គល ដោយឧបនិស្សយប្បច្ច័យ បានដល់អារម្មណូបនិស្ស័យ អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ។
ID: 637829566030803136
ទៅកាន់ទំព័រ៖