ព្រះត្រៃបិដក ភាគ ៩៨
(ជាបច្ច័យ) នៃនេវសញ្ញានាសញ្ញាយតនៈ បឋមជ្ឈាន ជាបច្ច័យនៃទុតិយជ្ឈាន ដោយឧបនិស្សយប្បច្ច័យ អាកិញ្ចញ្ញាយតនៈ ជាបច្ច័យនៃនេវសញ្ញានាសញ្ញាយតនៈ ដោយឧបនិស្សយប្បច្ច័យ។
[៥០១] ធម៌ដែលមិនមែនជារបស់សេក្ខបុគ្គល មិនមែនជារបស់អសេក្ខបុគ្គល ជាបច្ច័យនៃធម៌ ដែលជារបស់សេក្ខបុគ្គល ដោយឧបនិស្សយប្បច្ច័យ បានដល់អារម្មណូបនិស្ស័យ អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ។ បកតូបនិស្ស័យ គឺបរិកម្មរបស់មគ្គទី១ ជាបច្ច័យនៃមគ្គទី១ ដោយឧបនិស្សយប្បច្ច័យ បរិកម្មរបស់មគ្គទី៤ ជាបច្ច័យនៃមគ្គទី៤ ដោយឧបនិស្សយប្បច្ច័យ។
[៥០២] ធម៌ដែលមិនមែនជារបស់សេក្ខបុគ្គល មិនមែនជារបស់អសេក្ខបុគ្គល ជាបច្ច័យនៃធម៌ ដែលជារបស់អសេក្ខបុគ្គល ដោយឧបនិស្សយប្បច្ច័យ បានដល់អារម្មណូបនិស្ស័យ អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ។ បកតូបនិស្ស័យ គឺកាយិកសុខ … កាយិកទុក្ខ រដូវ ភោជន … សេនាសនៈ ជាបច្ច័យនៃផលសមាបត្តិ ដែលជារបស់អសេក្ខបុគ្គល ដោយឧបនិស្សយប្បច្ច័យ។
[៥០៣] ធម៌ដែលមិនមែនជារបស់សេក្ខបុគ្គល មិនមែនជារបស់អសេក្ខបុគ្គល ជាបច្ច័យនៃធម៌ ដែលមិនមែនជារបស់សេក្ខបុគ្គល មិនមែនជារបស់អសេក្ខបុគ្គល ដោយបុរេជាតប្បច្ច័យ
ID: 637829566808001980
ទៅកាន់ទំព័រ៖