ព្រះត្រៃបិដក ភាគ ៩៨
គឺអារម្មណបុរេជាត វត្ថុបុរេជាត។ អារម្មណបុរេជាត គឺបុគ្គលឃើញច្បាស់នូវចក្ខុ ដោយសេចក្តីថា មិនទៀង … ហើយត្រេកអរ រីករាយ រាគៈ ប្រារព្ធនូវចក្ខុនោះ ទើបកើតឡើង ទោមនស្ស … បុគ្គលឃើញច្បាស់នូវសោត … នូវវត្ថុ… ដោយសេចក្តីថា មិនទៀង ជាទុក្ខ ជាអនត្តា … ទោមនស្សកើតឡើង នូវរូប ដោយចក្ខុដូចជាទិព្វ … នូវសំឡេង ដោយសោតធាតុដូចជាទិព្វ … រូបាយតនៈ ជាបច្ច័យនៃចក្ខុវិញ្ញាណ ផោដ្ឋព្វាយតនៈ ជាបច្ច័យនៃកាយវិញ្ញាណ ដោយបុរេជាតប្បច្ច័យ។ ឯវត្ថុបុរេជាត គឺចក្ខាយតនៈ ជាបច្ច័យនៃចក្ខុវិញ្ញាណ កាយាយតនៈ ជាបច្ច័យ នៃកាយវិញ្ញាណ វត្ថុ ជាបច្ច័យនៃខន្ធទាំងឡាយ ដែលមិនមែនជារបស់សេក្ខបុគ្គល មិនមែនជារបស់អសេក្ខបុគ្គល ដោយបុរេជាតប្បច្ច័យ។
[៥០៤] ធម៌ដែលមិនមែនជារបស់សេក្ខបុគ្គល មិនមែនជារបស់អសេក្ខបុគ្គល ជាបច្ច័យនៃធម៌ ដែលជារបស់សេក្ខបុគ្គល ដោយបុរេជាតប្បច្ច័យ បានដល់វត្ថុបុរេជាត គឺវត្ថុ ជាបច្ច័យនៃខន្ធទាំងឡាយ ដែលជារបស់សេក្ខបុគ្គល ដោយបុរេជាតប្បច្ច័យ។
[៥០៥] ធម៌ដែលមិនមែនជារបស់សេក្ខបុគ្គល មិនមែនជារបស់អសេក្ខបុគ្គល ជាបច្ច័យនៃធម៌ ដែលជារបស់អសេក្ខបុគ្គល ដោយបុរេជាតប្បច្ច័យ បានដល់វត្ថុបុរេជាត គឺវត្ថុ ជាបច្ច័យនៃខន្ធទាំងឡាយ ដែលជារបស់អសេក្ខបុគ្គល ដោយបុរេជាតប្បច្ច័យ។
ID: 637829567083376330
ទៅកាន់ទំព័រ៖