ព្រះត្រៃបិដក ភាគ ៩៨
[៥១៧] ធម៌ដែលជារបស់អសេក្ខបុគ្គល ជាបច្ច័យនៃធម៌ ដែលជារបស់អសេក្ខបុគ្គលផង នៃធម៌ ដែលមិនមែនជារបស់សេក្ខបុគ្គល មិនមែនជារបស់អសេក្ខបុគ្គលផង ដោយកម្មប្បច្ច័យ គឺចេតនា ជារបស់អសេក្ខបុគ្គល ជាបច្ច័យនៃសម្បយុត្តកក្ខន្ធទាំងឡាយផង នៃចិត្តសមុដ្ឋានរូបទាំងឡាយផង ដោយកម្មប្បច្ច័យ។
[៥១៨] ធម៌ដែលមិនមែនជារបស់សេក្ខបុគ្គល មិនមែនជារបស់អសេក្ខបុគ្គល ជាបច្ច័យនៃធម៌ ដែលមិនមែនជារបស់សេក្ខបុគ្គល មិនមែនជារបស់អសេក្ខបុគ្គល ដោយកម្មប្បច្ច័យ គឺសហជាត និងនានាខណិកៈ។ សហជាត គឺចេតនា ដែលមិនមែនជារបស់សេក្ខបុគ្គល មិនមែនជារបស់អសេក្ខបុគ្គល ជាបច្ច័យ នៃសម្បយុត្តកក្ខន្ធទាំងឡាយផង នៃចិត្តសមុដ្ឋានរូបទាំងឡាយផង ដោយកម្មប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ…។ ឯនានាខណិកៈ គឺចេតនា ដែលមិនមែនជារបស់សេក្ខបុគ្គល មិនមែនជារបស់អសេក្ខបុគ្គល ជាបច្ច័យនៃខន្ធទាំងឡាយ ដែលមិនមែនជារបស់សេក្ខបុគ្គល មិនមែនជារបស់អសេក្ខបុគ្គល ជាវិបាកផង នៃកដត្តារូបទាំងឡាយផង ដោយកម្មប្បច្ច័យ។
[៥១៩] ធម៌ដែលជារបស់សេក្ខបុគ្គល ជាបច្ច័យនៃធម៌ ដែលជារបស់សេក្ខបុគ្គល ដោយវិបាកប្បច្ច័យ គឺវិបាកក្ខន្ធ១ ដែលជារបស់សេក្ខបុគ្គល ជាបច្ច័យនៃខន្ធ៣។ ក្នុងសេក្ខមូលកៈ មានវារៈ៣។
ID: 637829568090069316
ទៅកាន់ទំព័រ៖