ព្រះត្រៃបិដក ភាគ ៩៨
ឯបច្ឆាជាត គឺខន្ធទាំងឡាយ ដែលមិនមែនជារបស់សេក្ខបុគ្គល មិនមែនជារបស់អសេក្ខបុគ្គល ជាបច្ច័យនៃកាយនេះ ដែលកើតមុន ដោយវិប្បយុត្តប្បច្ច័យ។
[៥២៦] ធម៌ដែលមិនមែនជារបស់សេក្ខបុគ្គល មិនមែនជារបស់អសេក្ខបុគ្គល ជាបច្ច័យនៃធម៌ ដែលជារបស់សេក្ខបុគ្គល ដោយវិប្បយុត្តប្បច្ច័យ បានដល់បុរេជាត គឺវត្ថុ ជាបច្ច័យនៃខន្ធទាំងឡាយ ដែលជារបស់សេក្ខបុគ្គល ដោយវិប្បយុត្តប្បច្ច័យ។
[៥២៧] ធម៌ដែលមិនមែនជារបស់សេក្ខបុគ្គល មិនមែនជារបស់អសេក្ខបុគ្គល ជាបច្ច័យនៃធម៌ ដែលជារបស់អសេក្ខបុគ្គល ដោយវិប្បយុត្តប្បច្ច័យ បានដល់បុរេជាត គឺវត្ថុ ជាបច្ច័យនៃខន្ធទាំងឡាយ ដែលជារបស់អសេក្ខបុគ្គល ដោយវិប្បយុត្តប្បច្ច័យ។
[៥២៨] ធម៌ដែលជារបស់សេក្ខបុគ្គល ជាបច្ច័យនៃធម៌ ដែលជារបស់សេក្ខបុគ្គល ដោយអត្ថិប្បច្ច័យ គឺខន្ធ១ ដែលជារបស់សេក្ខបុគ្គល (ជាបច្ច័យ) នៃខន្ធ៣។
[៥២៩] ធម៌ដែលជារបស់សេក្ខបុគ្គល ជាបច្ច័យនៃធម៌ ដែលមិនមែនជារបស់សេក្ខបុគ្គល មិនមែនជារបស់អសេក្ខបុគ្គល ដោយអត្ថិប្បច្ច័យ បានដល់សហជាត និងបច្ឆាជាត។ សហជាត គឺពួកខន្ធ ដែលជារបស់សេក្ខបុគ្គល ជាបច្ច័យនៃពួកចិត្តសមុដ្ឋានរូប ដោយអត្ថិប្បច្ច័យ។
ID: 637829568904420805
ទៅកាន់ទំព័រ៖