ព្រះត្រៃបិដក ភាគ ៩៨

នូវ​មហាភូត១ … នូវ​ពា​ហិ​រៈ។ សេចក្តី​បំប្រួញ។ របស់​ពួក​អសញ្ញ​សត្វ …។ បុរេ​ជាត គឺ​បុគ្គល​ឃើញច្បាស់​នូវ​ចក្ខុ ថា​មិន​ទៀង ជា​ទុក្ខ ជា​អនត្តា ហើយ​ត្រេកអរ រីករាយ រាគៈ ប្រារព្ធ​នូវ​ចក្ខុ​នោះ ទើប​កើតឡើង ទោមនស្ស … បុគ្គល​ឃើញច្បាស់​នូវ​សោតៈ … នូវ​វត្ថុ ថា​មិន​ទៀង … នូវ​រូប ដោយ​ចក្ខុ ដូចជា​ទិព្វ … នូវ​សំឡេង​ដោយ​សោត​ធាតុ ដូចជា​ទិព្វ … រូបាយតនៈ (ជា​បច្ច័យ) នៃ​ចក្ខុវិញ្ញាណ ផោដ្ឋព្វា​យតនៈ (ជា​បច្ច័យ) នៃ​កាយវិញ្ញាណ ចក្ខា​យតនៈ (ជា​បច្ច័យ) នៃ​ចក្ខុវិញ្ញាណ កាយាយតនៈ (ជា​បច្ច័យ) នៃ​កាយវិញ្ញាណ វត្ថុ ជា​បច្ច័យ​នៃ​ខន្ធ​ទាំងឡាយ ដែល​មិនមែន​ជា​របស់​សេក្ខបុគ្គល មិនមែន​ជា​របស់​អសេក្ខ​បុគ្គល ដោយ​អត្ថិ​ប្ប​ច្ច័​យ។ ឯបច្ឆា​ជាត គឺ​ខន្ធ​ទាំងឡាយ ដែល​មិនមែន​ជា​របស់​សេក្ខបុគ្គល មិនមែន​ជា​របស់​អសេក្ខ​បុគ្គល ជា​បច្ច័យ​នៃ​កាយ​នេះ ដែល​កើតមុន ដោយ​អត្ថិ​ប្ប​ច្ច័​យ។ កព​ឡិង្កា​រា​ហារ (ជា​បច្ច័យ) នៃ​កាយ​នេះ រូប​ជីវិតិន្ទ្រិយ ជា​បច្ច័យ​នៃ​កដ​ត្តា​រូប​ទាំងឡាយ ដោយ​អត្ថិ​ប្ប​ច្ច័​យ។
 [៥៣៣] ធម៌​ដែល​មិនមែន​ជា​របស់​សេក្ខបុគ្គល មិនមែន​ជា​របស់​អសេក្ខ​បុគ្គល ជា​បច្ច័យ​នៃ​ធម៌ ដែល​ជា​របស់​សេក្ខបុគ្គល ដោយ​អត្ថិ​ប្ប​ច្ច័​យ បាន​ដល់​បុរេ​ជាត គឺ​វត្ថុ ជា​បច្ច័យ​នៃ​ខន្ធ​ទាំងឡាយ ដែល​ជា​របស់​សេក្ខបុគ្គល ដោយ​អត្ថិ​ប្ប​ច្ច័​យ។
ថយ | ទំព័រទី ២៣៤ | បន្ទាប់
ID: 637829569393122916
ទៅកាន់ទំព័រ៖