ព្រះត្រៃបិដក ភាគ ៩៨
[៥៣៤] ធម៌ដែលមិនមែនជារបស់សេក្ខបុគ្គល មិនមែនជារបស់អសេក្ខបុគ្គល ជាបច្ច័យនៃធម៌ ដែលជារបស់អសេក្ខបុគ្គល ដោយអត្ថិប្បច្ច័យ បានដល់បុរេជាត គឺវត្ថុ ជាបច្ច័យនៃខន្ធទាំងឡាយ ដែលជារបស់អសេក្ខបុគ្គល ដោយអត្ថិប្បច្ច័យ។
[៥៣៥] ធម៌ដែលជារបស់សេក្ខបុគ្គលក្តី ដែលមិនមែនជារបស់សេក្ខបុគ្គល មិនមែនជារបស់អសេក្ខបុគ្គលក្តី ជាបច្ច័យនៃធម៌ ដែលជារបស់សេក្ខបុគ្គល ដោយអត្ថិប្បច្ច័យ គឺសហជាត និងបុរេជាត។ សហជាត គឺខន្ធ១ ដែលជារបស់សេក្ខបុគ្គលក្តី វត្ថុក្តី ជាបច្ច័យនៃខន្ធ៣ ដោយអត្ថិប្បច្ច័យ ខន្ធ២ …។
[៥៣៦] ធម៌ដែលជារបស់សេក្ខបុគ្គលក្តី ធម៌ដែលមិនមែនជារបស់សេក្ខបុគ្គល មិនមែនជារបស់អសេក្ខបុគ្គលក្តី ជាបច្ច័យនៃធម៌ ដែលមិនមែនជារបស់សេក្ខបុគ្គល មិនមែនជារបស់អសេក្ខបុគ្គល ដោយអត្ថិប្បច្ច័យ គឺសហជាត បច្ឆាជាត អាហារ និងឥន្ទ្រិយ។ សហជាត គឺខន្ធទាំងឡាយ ដែលជារបស់សេក្ខបុគ្គលក្តី មហាភូតទាំងឡាយក្តី ជាបច្ច័យនៃចិត្តសមុដ្ឋានរូបទាំងឡាយ ដោយអត្ថិប្បច្ច័យ។ ឯបច្ឆាជាត គឺខន្ធទាំងឡាយ ដែលជារបស់សេក្ខបុគ្គលក្តី កពឡិង្ការាហារក្តី ជាបច្ច័យនៃកាយនេះ ដោយអត្ថិប្បច្ច័យ។ ឯបច្ឆាជាត គឺខន្ធទាំងឡាយ ដែលជារបស់សេក្ខបុគ្គលក្តី រូបជីវិតិន្ទ្រិយក្តី ជាបច្ច័យនៃកដត្តារូបទាំងឡាយ ដោយអត្ថិប្បច្ច័យ។
ID: 637829569631741039
ទៅកាន់ទំព័រ៖