ព្រះត្រៃបិដក ភាគ ៩៨
[៥៤៩] ធម៌ដែលជារបស់សេក្ខបុគ្គលក្តី ធម៌ដែលមិនមែនជារបស់សេក្ខបុគ្គល មិនមែនជារបស់អសេក្ខបុគ្គលក្តី (ជាបច្ច័យ) នៃធម៌ដែលមិនមែនជារបស់សេក្ខបុគ្គល មិនមែនជារបស់អសេក្ខបុគ្គល … បានដល់សហជាត បច្ឆាជាត អាហារ និងឥន្ទ្រិយ។
[៥៥០] ធម៌ដែលជារបស់អសេក្ខបុគ្គលក្តី ធម៌ដែលមិនមែនជារបស់សេក្ខបុគ្គល មិនមែនជារបស់អសេក្ខបុគ្គលក្តី (ជាបច្ច័យ) នៃធម៌ដែលជារបស់អសេក្ខបុគ្គល … បានដល់សហជាត និងបុរេជាត។
[៥៥១] ធម៌ដែលជារបស់អសេក្ខបុគ្គលក្តី ធម៌ដែលមិនមែនជារបស់សេក្ខបុគ្គល មិនមែនជារបស់អសេក្ខបុគ្គលក្តី (ជាបច្ច័យ) នៃធម៌ដែលមិនមែនជារបស់សេក្ខបុគ្គល មិនមែនជារបស់អសេក្ខបុគ្គល … បានដល់សហជាត បច្ឆាជាត អាហារ និងឥន្ទ្រិយ។
[៥៥២] ក្នុងនហេតុប្បច្ច័យ មានវារៈ១៤ ក្នុងនអារម្មណប្បច្ច័យ នអធិបតិប្បច្ច័យ នអនន្តរប្បច្ច័យ និងនសមនន្តរប្បច្ច័យ មានវារៈ១៤ ក្នុងនសហជាតប្បច្ច័យ មានវារៈ១០ ក្នុងនអញ្ញមញ្ញប្បច្ច័យ មានវារៈ១០ ក្នុងននិស្សយប្បច្ច័យ មានវារៈ១០ ក្នុងនឧបនិស្សយប្បច្ច័យ មានវារៈ១៣ ក្នុងនបុរេជាតប្បច្ច័យ មានវារៈ១២ ក្នុងនបច្ឆាជាតប្បច្ច័យ មានវារៈ១៤ក្នុងនអាសេវនប្បច្ច័យ នកម្មប្បច្ច័យ នវិបាកប្បច្ច័យ នអាហារប្បច្ច័យ នឥន្ទ្រិយប្បច្ច័យ នឈានប្បច្ច័យ
ID: 637829570750275408
ទៅកាន់ទំព័រ៖