ព្រះត្រៃបិដក ភាគ ៩៨
ធម៌ដែលមានសភាពតូបឆ្មារ អាស្រ័យធម៌ ដែលដល់នូវសភាពធំ … ព្រោះហេតុប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យខន្ធទាំងឡាយ ដែលដល់នូវសភាពធំ កដត្តារូប អាស្រ័យខន្ធទាំងឡាយ ដែលដល់នូវសភាពធំ ក្នុងខណៈនៃបដិសន្ធិ។ ធម៌ដែលមានសភាពតូចឆ្មារក្តី ធម៌ដែលដល់នូវសភាពធំក្តី អាស្រ័យធម៌ ដែលដល់នូវសភាពធំ … ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យខន្ធ១ ដែលដល់នូវសភាពធំ ខន្ធ៣ក្តី កដត្តារូបក្តី អាស្រ័យខន្ធ១ ដែលដល់នូវសភាពធំ ក្នុងខណៈនៃបដិសន្ធិ នូវខន្ធ២…។
[៥៥៧] ធម៌ដែលមានប្រមាណមិនបាន អាស្រ័យធម៌ ដែលមានប្រមាណមិនបាន … ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ អាស្រ័យខន្ធ១ ដែលមានប្រមាណមិនបាន នូវខន្ធ២…។ ធម៌ដែលមានសភាពតូចឆ្មារ អាស្រ័យធម៌ ដែលមានប្រមាណមិនបាន … ព្រោះហេតុប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យខន្ធទាំងឡាយ ដែលមានប្រមាណមិនបាន។ ធម៌ដែលមានសភាពតូបឆ្មារក្តី ធម៌ដែលមានប្រមាណមិនបានក្តី អាស្រ័យធម៌ ដែលមានប្រមាណមិនបាន … ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យខន្ធ១ ដែលមានប្រមាណមិនបាន នូវខន្ធ២…។
ID: 637829571820256399
ទៅកាន់ទំព័រ៖