ព្រះត្រៃបិដក ភាគ ៩៨

 [៥៥៨] ធម៌​ដែល​មាន​សភាព​តូចឆ្មារ អាស្រ័យ​ធម៌ ដែល​មាន​សភាព​តូចឆ្មារ​ផង ធម៌​ដែល​មាន​ប្រមាណ​មិនបាន​ផង … ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ចិត្តសមុដ្ឋាន​រូប អាស្រ័យ​ខន្ធ​ទាំងឡាយ ដែល​មាន​ប្រមាណ​មិនបាន​ផង មហាភូត​ទាំងឡាយ​ផង។
 [៥៥៩] ធម៌​ដែល​មាន​សភាព​តូចឆ្មារ អាស្រ័យ​ធម៌ ដែល​មាន​សភាព​តូចឆ្មារ​ផង ធម៌​ដែល​ដល់​នូវ​សភាព​ធំ​ផង … ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ចិត្តសមុដ្ឋាន​រូប អាស្រ័យ​ខន្ធ​ទាំងឡាយ ដែល​ដល់​នូវ​សភាព​ធំ​ផង មហាភូត​ទាំងឡាយ​ផង ក្នុង​ខណៈ​នៃ​បដិសន្ធិ …។ ធម៌​ដែល​ដល់​នូវ​សភាព​ធំ អាស្រ័យ​ធម៌ ដែល​មាន​សភាព​តូចឆ្មារ​ផង ធម៌​ដែល​ដល់​នូវ​សភាព​ធំ​ផង … ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ អាស្រ័យ​ខន្ធ១ ដែល​ដល់​នូវ​សភាព​ធំ​ផង វត្ថុ​ផង ក្នុង​ខណៈ​នៃ​បដិសន្ធិ នូវ​ខន្ធ២ …។ ធម៌​ដែល​មាន​សភាព​តូចឆ្មារ​ក្តី ធម៌​ដែល​ដល់​នូវ​សភាព​ធំ​ក្តី អាស្រ័យ​ធម៌ ដែល​មាន​សភាព​តូចឆ្មារ​ផង ធម៌​ដែល​ដល់​នូវ​សភាព​ធំ​ផង … ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ អាស្រ័យ​ខន្ធ១ ដែល​ដល់​នូវ​សភាព​ធំ​ផង វត្ថុ​ផង ក្នុង​ខណៈ​នៃ​បដិសន្ធិ នូវ​ខន្ធ២ … កដ​ត្តា​រូប អាស្រ័យ​ខន្ធ​ទាំងឡាយ ដែល​ដល់​នូវ​សភាព​ធំ​ផង មហាភូត​ទាំងឡាយ​ផង។
ថយ | ទំព័រទី ២៤៤ | បន្ទាប់
ID: 637829572025654442
ទៅកាន់ទំព័រ៖