ព្រះត្រៃបិដក ភាគ ៩៨

មហាភូត៣ អាស្រ័យ​មហាភូត១ ចិត្តសមុដ្ឋាន​រូប និង​ឧបា​ទា​រូប អាស្រ័យ​មហាភូត​ទាំងឡាយ។
 [៥៦៥] ធម៌​ដែល​ដល់​នូវ​សភាព​ធំ អាស្រ័យ​ធម៌ ដែល​ដល់​នូវ​សភាព​ធំ … ព្រោះ​អធិបតិ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ អាស្រ័យ​ខន្ធ១ ដែល​ដល់​នូវ​សភាព​ធំ នូវ​ខន្ធ២ …។ ធម៌​ដែល​មាន​សភាព​តូចឆ្មារ អាស្រ័យ​ធម៌ ដែល​ដល់​នូវ​សភាព​ធំ … ព្រោះ​អធិបតិ​ប្ប​ច្ច័​យ គឺ​ចិត្តសមុដ្ឋាន​រូប អាស្រ័យ​ខន្ធ​ទាំងឡាយ ដែល​ដល់​នូវ​សភាព​ធំ។ ធម៌​ដែល​មាន​សភាព​តូចឆ្មារ​ក្តី ធម៌​ដែល​ដល់​នូវ​សភាព​ធំ​ក្តី អាស្រ័យ​ធម៌ ដែល​ដល់​នូវ​សភាព​ធំ … ព្រោះ​អធិបតិ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ក្តី ចិត្តសមុដ្ឋាន​រូប​ក្តី អាស្រ័យ​ខន្ធ១ ដែល​ដល់​នូវ​សភាព​ធំ នូវ​ខន្ធ២ …។
 [៥៦៦] ធម៌​ដែល​មាន​ប្រមាណ​មិនបាន អាស្រ័យ​ធម៌ ដែល​មាន​ប្រមាណ​មិនបាន … ព្រោះ​អធិបតិ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ អាស្រ័យ​ខន្ធ១ ដែល​មាន​ប្រមាណ​មិនបាន នូវ​ខន្ធ២…។ ធម៌​ដែល​មាន​សភាព​តូចឆ្មារ អាស្រ័យ​ធម៌ ដែល​មាន​ប្រមាណ​មិនបាន … ព្រោះ​អធិបតិ​ប្ប​ច្ច័​យ គឺ​ចិត្តសមុដ្ឋាន​រូប អាស្រ័យ​ខន្ធ​ទាំងឡាយ ដែល​មាន​ប្រមាណ​មិនបាន។ ធម៌​ដែល​មាន​សភាព​តូចឆ្មារ​ក្តី ធម៌​ដែល​មាន​ប្រមាណ​មិនបាន​ក្តី អាស្រ័យ​ធម៌ ដែល​មាន​ប្រមាណ​មិនបាន … ព្រោះ​អធិបតិ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ក្តី ចិត្តសមុដ្ឋាន​រូប​ក្តី អាស្រ័យ​ខន្ធ១ ដែល​មាន​ប្រមាណ​មិនបាន នូវ​ខន្ធ២…។
ថយ | ទំព័រទី ២៤៦ | បន្ទាប់
ID: 637829572604367139
ទៅកាន់ទំព័រ៖