ព្រះត្រៃបិដក ភាគ ៩៨

 [៥៧០] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ១៣ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៥ ក្នុង​អធិបតិ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អនន្តរ​ប្ប​ច្ច័​យ មាន​វារៈ៥ ក្នុង​សម​នន្ត​រប្ប​ច្ច័​យ មាន​វារៈ៥ ក្នុង​សហជាត​ប្ប​ច្ច័​យ មាន​វារៈ១៣ ក្នុង​អញ្ញមញ្ញ​ប្ប​ច្ច័​យ មាន​វារៈ៧ ក្នុង​និស្សយ​ប្ប​ច្ច័​យ មាន​វារៈ១៣ ក្នុង​ឧបនិស្សយ​ប្ប​ច្ច័​យ មាន​វារៈ៥ ក្នុង​បុរេ​ជាត​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​អា​សេវន​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​កម្ម​ប្ប​ច្ច័​យ មាន​វារៈ១៣ ក្នុង​វិបាក​ប្ប​ច្ច័​យ មាន​វារៈ១៣ ក្នុង​អាហារ​ប្ប​ច្ច័​យ ឥន្ទ្រិយ​ប្ប​ច្ច័​យ ឈាន​ប្ប​ច្ច័​យ និង​មគ្គ​ប្ប​ច្ច័​យ មាន​វារៈ១៣ ក្នុង​សម្បយុត្ត​ប្ប​ច្ច័​យ មាន​វារៈ៥ ក្នុង​វិប្បយុត្ត​ប្ប​ច្ច័​យ មាន​វារៈ១៣ ក្នុង​អត្ថិ​ប្ប​ច្ច័​យ មាន​វារៈ១៣ ក្នុង​នត្ថិ​ប្ប​ច្ច័​យ មាន​វារៈ៥ ក្នុង​វិ​គត​ប្ប​ច្ច័​យ មាន​វារៈ៥ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ១៣។

ចប់ អនុលោម។


 [៥៧១] ធម៌​ដែល​មាន​សភាព​តូចឆ្មារ អាស្រ័យ​ធម៌ ដែល​មាន​សភាព​តូចឆ្មារ ទើប​កើតឡើង ព្រោះ​នហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ក្តី ចិត្តសមុដ្ឋាន​រូប​ក្តី អាស្រ័យ​ខន្ធ១ ដែល​មាន​សភាព​តូចឆ្មារ ជា​អហេតុកៈ នូវ​ខន្ធ២ … វត្ថុ អាស្រ័យ​ខន្ធ​ទាំងឡាយ ក្នុង​ខណៈ​នៃ​អហេតុកប្បដិសន្ធិ ខន្ធ​ទាំងឡាយ អាស្រ័យ​វត្ថុ ពា​ហិរ … អាស្រ័យ​មហាភូត១ … អាហារ​សមុដ្ឋាន … ឧតុសមុដ្ឋាន …
ថយ | ទំព័រទី ២៤៨ | បន្ទាប់
ID: 637829573092915649
ទៅកាន់ទំព័រ៖