ព្រះត្រៃបិដក ភាគ ៩៨
ក្នុងវិប្បយុត្តប្បច្ច័យ មានវារៈ៣ ក្នុងអត្ថិប្បច្ច័យ មានវារៈ៣ ក្នុងនត្ថិប្បច្ច័យ មានវារៈ៣ ក្នុងវិគតប្បច្ច័យ មានវារៈ៣ ក្នុងអវិគតប្បច្ច័យ មានវារៈ៣។ បណ្ឌិត គប្បីរាប់យ៉ាងនេះ។
ចប់ បច្ចនីយានុលោម។
ចប់ បដិច្ចវារៈ។
សហជាតវារៈ ប្រាកដដូចជាបដិច្ចវារៈដែរ។
បច្ចយវារៈ
[៥០] ធម៌ដែលមានហេតុត្រូវលះដោយទស្សនៈ ពឹងផ្អែកនឹងធម៌ ដែលមានហេតុត្រូវលះដោយទស្សនៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ (បានដល់ពាក្យបុច្ឆា និងវិសជ្ជនា) ៣លើក។ (ពាក្យនេះ) ប្រាកដដូចបដិច្ចវារៈដែរ។ ពឹងផ្អែកនឹងធម៌ ដែលមានហេតុត្រូវលះដោយភាវនា… (បានដល់ពាក្យបុច្ឆា និងវិសជ្ជនា) ៣លើក។ (ពាក្យនេះ) ប្រាកដដូចបដិច្ចវារៈដែរ។ (ធម៌ដែលមានហេតុមិនត្រូវលះ) ដោយទស្សនៈ មិនត្រូវលះដោយភាវនា ពឹងផ្អែកនឹងធម៌ ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា… (បានដល់ពាក្យបុច្ឆា និងវិសជ្ជនា) ១លើក។ (ពាក្យនេះ) ប្រាកដដូចបដិច្ចវារៈដែរ។ ខន្ធទាំងឡាយ ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា ពឹងផ្អែកនឹងវត្ថុ។
ID: 637829470051414637
ទៅកាន់ទំព័រ៖