ព្រះត្រៃបិដក ភាគ ៩៨

ព្រោះ​នអធិបតិ​ប្ប​ច្ច័​យ គឺ​ខន្ធ​ទាំងឡាយ ដែល​ដល់​នូវ​សភាព​ធំ អាស្រ័យ​វត្ថុ ក្នុង​ខណៈ​នៃ​បដិសន្ធិ កដ​ត្តា​រូប អាស្រ័យ​មហាភូត​ទាំងឡាយ។
 [៥៧៨] ធម៌​ដែល​ដល់​នូវ​សភាព​ធំ អាស្រ័យ​ធម៌ ដែល​ដល់​នូវ​សភាព​ធំ ទើប​កើតឡើង ព្រោះ​នអធិបតិ​ប្ប​ច្ច័​យ គឺ​មហ​គ្គ​តា​ធិប​តិ អាស្រ័យ​ខន្ធ​ទាំងឡាយ ដែល​ដល់​នូវ​សភាព​ធំ អាស្រ័យ​ខន្ធ១ ដែល​ដល់​នូវ​សភាព​ធំ ជា​វិបាក ក្នុង​ខណៈ​នៃ​បដិសន្ធិ​…។ ធម៌​ដែល​មាន​សភាព​តូចឆ្មារ អាស្រ័យ​ធម៌ ដែល​ដល់​នូវ​សភាព​ធំ ទើប​កើតឡើង ព្រោះ​នអធិបតិ​ប្ប​ច្ច័​យ គឺ​ចិត្តសមុដ្ឋាន​រូប អាស្រ័យ​ខន្ធ​ទាំងឡាយ ដែល​ដល់​នូវ​សភាព​ធំ ជា​វិបាក កដ​ត្តា​រូប អាស្រ័យ​ខន្ធ​ទាំងឡាយ ដែល​ដល់​នូវ​សភាព​ធំ ក្នុង​ខណៈ​នៃ​បដិសន្ធិ។ ធម៌​ដែល​មាន​សភាព​តូចឆ្មារ​ក្តី ធម៌​ដែល​ដល់​នូវ​សភាព​ធំ​ក្តី អាស្រ័យ​ធម៌ ដែល​ដល់​នូវ​សភាព​ធំ ទើប​កើតឡើង ព្រោះ​នអធិបតិ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ក្តី ចិត្តសមុដ្ឋាន​រូប​ក្តី អាស្រ័យ​ខន្ធ១ ដែល​ដល់​នូវ​សភាព​ធំ ជា​វិបាក នូវ​ខន្ធ២ … ក្នុង​ខណៈ​នៃ​បដិសន្ធិ​…។
 [៥៧៩] ធម៌​ដែល​មាន​ប្រមាណ​មិនបាន អាស្រ័យ​ធម៌ ដែល​មាន​ប្រមាណ​មិនបាន ទើប​កើតឡើង ព្រោះ​នអធិបតិ​ប្ប​ច្ច័​យ គឺ​អប្បមា​ណា​ធិប​តិ អាស្រ័យ​ខន្ធ​ទាំងឡាយ ដែល​មាន​ប្រមាណ​មិនបាន។
ថយ | ទំព័រទី ២៥១ | បន្ទាប់
ID: 637829573874636041
ទៅកាន់ទំព័រ៖