ព្រះត្រៃបិដក ភាគ ៩៨
[៥៨២] ធម៌ដែលមានសភាពតូចឆ្មារ អាស្រ័យធម៌ ដែលមានសភាពតូចឆ្មារ ទើបកើតឡើង ព្រោះនបុរេជាតប្បច្ច័យ គឺខន្ធ៣ អាស្រ័យខន្ធ១ ដែលមានសភាពតូចឆ្មារ ក្នុងអរូបភព នូវខន្ធ២ … ចិត្តសមុដ្ឋានរូប អាស្រ័យខន្ធទាំងឡាយ ដែលមានសភាពតូចឆ្មារ ខន្ធ៣ក្តី កដត្តារូបក្តី អាស្រ័យខន្ធ១ ដែលមានសភាពតូចឆ្មារ ក្នុងខណៈនៃបដិសន្ធិ នូវខន្ធ២។បេ។ បណ្ឌិតគប្បីធ្វើមហាភូតទាំងអស់ ឲ្យពិស្តារ។ បញ្ហា៣ ក្នុងបរិត្តមូលកៈ (ក៏បណ្ឌិត គប្បីធ្វើឲ្យពិស្តារចុះ)។
[៥៨៣] ធម៌ដែលដល់នូវសភាពធំ អាស្រ័យធម៌ ដែលដល់នូវសភាពធំ ទើបកើតឡើង ព្រោះនបុរេជាតប្បច្ច័យ នូវខន្ធ១ ដែលដល់នូវសភាពធំ ក្នុងអរូបភព … ក្នុងខណៈនៃបដិសន្ធិ …។ ធម៌ដែលមានសភាពតូចឆ្មារ អាស្រ័យធម៌ ដែលដល់នូវសភាពធំ។បេ។ ព្រោះនបុរេជាតប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យខន្ធទាំងឡាយ ដែលដល់នូវសភាពធំ កដត្តារូប អាស្រ័យខន្ធទាំងឡាយ ដែលដល់នូវសភាពធំ ក្នុងខណៈនៃបដិសន្ធិ។ ធម៌ដែលមានសភាពតូចឆ្មារក្តី ធម៌ដែលដល់នូវសភាពធំក្តី អាស្រ័យធម៌ ដែលដល់នូវសភាពធំ … ព្រោះនបុរេជាតប្បច្ច័យ គឺខន្ធ៣ក្តី កដត្តារូបក្តី អាស្រ័យខន្ធ១ ដែលដល់នូវសភាពធំ ក្នុងខណៈនៃបដិសន្ធិ នូវខន្ធ២ …។
ID: 637829574336701996
ទៅកាន់ទំព័រ៖