ព្រះត្រៃបិដក ភាគ ៩៨
[៥៨៤] ធម៌ដែលមានប្រមាណមិនបាន អាស្រ័យធម៌ ដែលមានប្រមាណមិនបាន … ព្រោះនបុរេជាតប្បច្ច័យ គឺខន្ធ១ ដែលមានប្រមាណមិនបាន ក្នុងអរូប…។ ធម៌ដែលមានសភាពតូចឆ្មារ អាស្រ័យធម៌ ដែលមានប្រមាណមិនបាន … ព្រោះនបុរេជាតប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យខន្ធទាំងឡាយ ដែលមានប្រមាណមិនបាន។
[៥៨៥] ធម៌ដែលមានសភាពតូចឆ្មារ អាស្រ័យធម៌ ដែលមានសភាពតូចឆ្មារផង ធម៌ដែលមានប្រមាណមិនបានផង … ព្រោះនបុរេជាតប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យខន្ធទាំងឡាយ ដែលមានប្រមាណមិនបានផង មហាភូតទាំងឡាយផង។
[៥៨៦] ធម៌ដែលមានសភាពតូចឆ្មារ អាស្រ័យធម៌ ដែលមានសភាពតូចឆ្មារផង ធម៌ដែលដល់នូវសភាពធំផង … ព្រោះនបុរេជាតប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យខន្ធទាំងឡាយ ដែលដល់នូវសភាពធំផង នូវមហាភូតទាំងឡាយផង ក្នុងខណៈនៃបដិសន្ធិ…។ ធម៌ដែលដល់នូវសភាពធំ អាស្រ័យធម៌ ដែលមានសភាពតូចឆ្មារផង ធម៌ដែលដល់នូវសភាពធំផង … ព្រោះនបុរេជាតប្បច្ច័យ គឺខន្ធ៣ អាស្រ័យខន្ធ១ ដែលដល់នូវសភាពធំផង វត្ថុផង ក្នុងខណៈនៃបដិសន្ធិ។
ID: 637829574607223695
ទៅកាន់ទំព័រ៖