ព្រះត្រៃបិដក ភាគ ៩៨
[៥៨៩] ធម៌ដែលដល់នូវសភាពធំ អាស្រ័យធម៌ ដែលដល់នូវសភាពធំ ទើបកើតឡើង ព្រោះនអាសេវនប្បច្ច័យ គឺខន្ធ៣ អាស្រ័យខន្ធ១ ដែលដល់នូវសភាពធំ ជាវិបាក នូវខន្ធ២ … ខន្ធ៣ អាស្រ័យខន្ធ១ ដែលដល់នូវសភាពធំ ក្នុងខណៈនៃបដិសន្ធិ។ ធម៌ដែលមានសភាពតូចឆ្មារ អាស្រ័យធម៌ ដែលដល់នូវសភាពធំ … ព្រោះនអាសេវនប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យខន្ធទាំងឡាយ ដែលដល់នូវសភាពធំ ក្នុងខណៈនៃបដិសន្ធិ…។ ធម៌ដែលមានសភាពតូចឆ្មារក្តី ធម៌ដែលដល់នូវសភាពធំក្តី អាស្រ័យធម៌ ដែលដល់នូវសភាពធំ … ព្រោះនអាសេវនប្បច្ច័យ គឺខន្ធ៣ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យខន្ធ១ ដែលដល់នូវសភាពធំ ជាវិបាក នូវខន្ធ២ … ខន្ធ១ ដែលដល់នូវសភាពធំ ក្នុងខណៈនៃបដិសន្ធិ។
[៥៩០] ធម៌ដែលមានប្រមាណមិនបាន អាស្រ័យធម៌ ដែលមានប្រមាណមិនបាន … ព្រោះនអាសេវនប្បច្ច័យ គឺខន្ធ៣ អាស្រ័យខន្ធ១ ដែលមានប្រមាណមិនបាន ជាវិបាក ខន្ធ២ អាស្រ័យខន្ធ២។ ធម៌ដែលមានសភាពតូចឆ្មារ អាស្រ័យធម៌ ដែលមានប្រមាណមិនបាន … ព្រោះនអាសេវនប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យខន្ធទាំងឡាយ ដែលមានប្រមាណមិនបាន។ ធម៌ដែលមានសភាពតូចឆ្មារក្តី ធម៌ដែលមានប្រមាណមិនបានក្ដី អាស្រ័យធម៌ ដែលមានប្រមាណមិនបាន … ព្រោះនអាសេវនប្បច្ច័យ
ID: 637829575100758350
ទៅកាន់ទំព័រ៖