ព្រះត្រៃបិដក ភាគ ៩៨
ព្រោះនអាសេវនប្បច្ច័យ គឺខន្ធ៣ អាស្រ័យខន្ធ១ ដែលដល់នូវសភាពធំផង វត្ថុផង ក្នុងខណៈនៃបដិសន្ធិ នូវខន្ធ២ … កដត្តារូប អាស្រ័យខន្ធទាំងឡាយ ដែលដល់នូវសភាពធំផង មហាភូតទាំងឡាយផង។
[៥៩៣] ធម៌ដែលមានសភាពតូចឆ្មារ អាស្រ័យធម៌ ដែលមានសភាពតូចឆ្មារ ទើបកើតឡើង ព្រោះនកម្មប្បច្ច័យ គឺចេតនា ដែលមានសភាពតូចឆ្មារ អាស្រ័យខន្ធទាំងឡាយ ដែលមានសភាពតូចឆ្មារ ពាហិរៈ … អាហារសមុដ្ឋាន … ឧតុសមុដ្ឋាន មហាភូត១…។
[៥៩៤] ធម៌ដែលដល់នូវសភាពធំ អាស្រ័យធម៌ ដែលដល់នូវសភាពធំ … ព្រោះនកម្មប្បច្ច័យ គឺចេតនា ដែលដល់នូវសភាពធំ អាស្រ័យខន្ធទាំងឡាយ ដែលដល់នូវសភាពធំ។
[៥៩៥] ធម៌ដែលមានប្រមាណមិនបាន អាស្រ័យធម៌ ដែលមានប្រមាណមិនបាន … ព្រោះនកម្មប្បច្ច័យ គឺចេតនា ដែលមានប្រមាណមិនបាន អាស្រ័យខន្ធទាំងឡាយ ដែលមានប្រមាណមិនបាន។
[៥៩៦] ធម៌ដែលមានសភាពតូចឆ្មារ អាស្រ័យធម៌ ដែលមានសភាពតូចឆ្មារ … ព្រោះនវិបាកប្បច្ច័យ គឺខន្ធ៣ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យខន្ធ១ ដែលមានសភាពតូចឆ្មារ នូវខន្ធ២ …
ID: 637829575645521583
ទៅកាន់ទំព័រ៖