ព្រះត្រៃបិដក ភាគ ៩៨
មហាភូត៣ អាស្រ័យមហាភូត១ ចិត្តសមុដ្ឋានរូប និងឧបាទារូប អាស្រ័យមហាភូតទាំងឡាយ ពាហិរៈ … អាហារ … ឧតុ … មហាភូត១ របស់ពួកអសញ្ញសត្វ…។
[៥៩៧] ធម៌ដែលដល់នូវសភាពធំ អាស្រ័យធម៌ ដែលដល់នូវសភាពធំ … ព្រោះនវិបាកប្បច្ច័យ គឺខន្ធ៣ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យខន្ធ១ ដែលដល់នូវសភាពធំ នូវខន្ធ២…។ ធម៌ដែលមានសភាពតូចឆ្មារ អាស្រ័យធម៌ ដែលដល់នូវសភាពធំ … ព្រោះនវិបាកប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យខន្ធទាំងឡាយ ដែលដល់នូវសភាពធំ។ ធម៌ដែលមានសភាពតូចឆ្មារក្តី ធម៌ដែលដល់នូវសភាពធំក្តី អាស្រ័យធម៌ ដែលដល់នូវសភាពធំ ទើបកើតឡើង ព្រោះនវិបាកប្បច្ច័យ គឺខន្ធ៣ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យខន្ធ១ ដែលដល់នូវសភាពធំ នូវខន្ធ២…។
[៥៩៨] ធម៌ដែលមានប្រមាណមិនបាន អាស្រ័យធម៌ ដែលមានប្រមាណមិនបាន ទើបកើតឡើង ព្រោះនវិបាកប្បច្ច័យ គឺខន្ធ៣ អាស្រ័យខន្ធ១ ដែលមានប្រមាណមិនបាន។ ធម៌ដែលមានសភាពតូចឆ្មារ អាស្រ័យធម៌ ដែលមានប្រមាណមិនបាន ទើបកើតឡើង ព្រោះនវិបាកប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យខន្ធទាំងឡាយ ដែលមានប្រមាណមិនបាន។ ធម៌ដែលមានសភាពតូចឆ្មារក្តី ធម៌ដែលមានប្រមាណមិនបានក្តី អាស្រ័យធម៌ ដែលមានប្រមាណមិនបាន
ID: 637829575910984094
ទៅកាន់ទំព័រ៖