ព្រះត្រៃបិដក ភាគ ៩៨
[៥១] ធម៌ដែលមានហេតុត្រូវលះដោយទស្សនៈ ពឹងផ្អែកនឹងធម៌ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធទាំងឡាយ ដែលមានហេតុត្រូវលះដោយទស្សនៈ ពឹងផ្អែកនឹងវត្ថុ ពួកសម្បយុត្តកក្ខន្ធ ពឹងផ្អែកនឹងមោហៈ ដែលច្រឡំដោយវិចិកិច្ឆា។ ធម៌ដែលមានហេតុត្រូវលះដោយភាវនាពឹងផ្អែកនឹងធម៌ ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធទាំងឡាយ ដែលមានហេតុត្រូវលះដោយភាវនា ពឹងផ្អែកនឹងវត្ថុ ពួកសម្បយុត្តកក្ខន្ធ ពឹងផ្អែកនឹងមោហៈ ដែលច្រឡំដោយឧទ្ធច្ចៈ។ ពួកធម៌ដែលមានហេតុត្រូវលះដោយទស្សនៈក្តី ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនាក្តី ពឹងផ្អែកនឹងធម៌ ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា… គឺខន្ធទាំងឡាយ ដែលមានហេតុត្រូវលះដោយទស្សនៈ ពឹងផ្អែកនឹងវត្ថុ ចិត្តសមុដ្ឋានរូប ពឹងផ្អែកនឹងមហាភូតរូប ពួកសម្បយុត្តកក្ខន្ធក្តី ចិត្តសមុដ្ឋានរូបក្តី ពឹងផ្អែកនឹងមោហៈ ដែលច្រឡំដោយវិចិកិច្ឆា។ ពួកធម៌ ដែលមានហេតុត្រូវលះដោយភាវនាក្តី ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនាក្តី ពឹងផ្អែកនឹងធម៌ ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា…
ID: 637829470253383098
ទៅកាន់ទំព័រ៖