ព្រះត្រៃបិដក ភាគ ៩៨

ព្រោះ​នមគ្គ​ប្ប​ច្ច័​យ គឺ​នូវ​ខន្ធ១ ដែល​មាន​សភាព​តូចឆ្មារ ជា​អហេតុកៈ … នូវ​ខន្ធ១ ក្នុង​អហេតុកប្បដិសន្ធិ។ សេចក្តី​បំប្រួញ។ បណ្ឌិត​គប្បី​ធ្វើ​នូវ​មហាភូត​ទាំងអស់។ ព្រោះ​នសម្បយុត្ត​ប្ប​ច្ច័​យ…។
 [៦០២] … ព្រោះ​នវិ​ប្ប​យុត្ត​ប្ប​ច្ច័​យ គឺ​ខន្ធ៣ អាស្រ័យ​ខន្ធ១ ដែល​មាន​សភាព​តូចឆ្មារ ក្នុង​អរូប នូវ​ខន្ធ២ … ពា​ហិ​រៈ … អាហា​រៈ … ឧតុ … របស់​ពួក​អសញ្ញ​សត្វ​…។ ធម៌​ដែល​ដល់​នូវ​សភាព​ធំ អាស្រ័យ​ធម៌ ដែល​ដល់​នូវ​សភាព​ធំ ទើប​កើតឡើង ព្រោះ​នវិ​ប្ប​យុត្ត​ប្ប​ច្ច័​យ គឺ​ខន្ធ១ ដែល​ដល់​នូវ​សភាព​ធំ ក្នុង​អរូប​…។
 [៦០៣] ធម៌​ដែល​មាន​ប្រមាណ​មិនបាន អាស្រ័យ​ធម៌ ដែល​មាន​ប្រមាណ​មិនបាន ទើប​កើតឡើង ព្រោះ​នវិ​ប្ប​យុត្ត​ប្ប​ច្ច័​យ គឺ​ខន្ធ១ ដែល​មាន​ប្រមាណ​មិនបាន ក្នុង​អរូប … ព្រោះ​នោ​នត្ថិ​ប្ប​ច្ច័​យ និ​ងនោ​វិ​គត​ប្ប​ច្ច័​យ។
 [៦០៤] ក្នុង​នហេតុ​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​នអារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៥ ក្នុង​នអធិបតិ​ប្ប​ច្ច័​យ មាន​វារៈ១០ ក្នុង​នអនន្តរ​ប្ប​ច្ច័​យ មាន​វារៈ៥ ក្នុង​នសម​នន្ត​រប្ប​ច្ច័​យ មាន​វារៈ៥ ក្នុង​នអញ្ញមញ្ញ​ប្ប​ច្ច័​យ និ​ងន​ឧបនិស្សយ​ប្ប​ច្ច័​យ មាន​វារៈ៥ ក្នុង​នបុ​រេ​ជាត​ប្ប​ច្ច័​យ មាន​វារៈ១២ ក្នុង​នប​ច្ឆា​ជាត​ប្ប​ច្ច័​យ មាន​វារៈ១៣ ក្នុង​នអា​សេវន​ប្ប​ច្ច័​យ មាន​វារៈ១៣
ថយ | ទំព័រទី ២៦១ | បន្ទាប់
ID: 637829576533384376
ទៅកាន់ទំព័រ៖