ព្រះត្រៃបិដក ភាគ ៩៨

គឺ​ខន្ធ​ទាំងឡាយ ដែល​មាន​ប្រមាណ​មិនបាន ពឹងផ្អែក​នឹង​វត្ថុ ចិត្តសមុដ្ឋាន​រូប ពឹងផ្អែក​នឹង​មហាភូត​ទាំងឡាយ។ ធម៌​ដែល​មាន​សភាព​តូចឆ្មារ​ក្តី ធម៌​ដែល​ដល់​នូវ​សភាព​ធំ​ក្តី ពឹងផ្អែក​នឹង​ធម៌ ដែល​មាន​សភាព​តូចឆ្មារ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ​ទាំងឡាយ ដែល​ដល់​នូវ​សភាព​ធំ ពឹងផ្អែក​នឹង​វត្ថុ ចិត្តសមុដ្ឋាន​រូប ពឹងផ្អែក​នឹង​មហាភូត​ទាំងឡាយ ពឹងផ្អែក​នឹង​វត្ថុ ក្នុង​ខណៈ​នៃ​បដិសន្ធិ។
 [៦០៨] ធម៌​ដែល​ដល់​នូវ​សភាព​ធំ ពឹងផ្អែក​នឹង​ធម៌ ដែល​ដល់​នូវ​សភាព​ធំ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ពឹងផ្អែក​នឹង​ខន្ធ១ ដែល​ដល់​នូវ​សភាព​ធំ នឹង​ខន្ធ១ ដែល​ដល់​នូវ​សភាព​ធំ ក្នុង​ខណៈ​នៃ​បដិសន្ធិ …។ ធម៌​ដែល​មាន​សភាព​តូចឆ្មារ ពឹងផ្អែក​នឹង​ធម៌ ដែល​ដល់​នូវ​សភាព​ធំ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ចិត្តសមុដ្ឋាន​រូប ពឹងផ្អែក​នឹង​ខន្ធ​ទាំងឡាយ ដែល​ដល់​នូវ​សភាព​ធំ ក្នុង​ខណៈ​នៃ​បដិសន្ធិ​…។ ធម៌​ដែល​មាន​សភាព​តូចឆ្មារ​ក្តី ធម៌​ដែល​ដល់​នូវ​សភាព​ធំ​ក្តី ពឹងផ្អែក​នឹង​ធម៌ ដែល​ដល់​នូវ​សភាព​ធំ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ក្តី ចិត្តសមុដ្ឋាន​រូប​ក្តី ពឹងផ្អែក​នឹង​ខន្ធ១ ដែល​ដល់​នូវ​សភាព​ធំ នឹង​ខន្ធ២ … នឹង​ខន្ធ១ ដែល​ដល់​នូវ​សភាព​ធំ ក្នុង​ខណៈ​នៃ​បដិសន្ធិ​…។
 [៦០៩] ធម៌​ដែល​មាន​ប្រមាណ​មិនបាន ពឹងផ្អែក​នឹង​ធម៌ ដែល​មាន​ប្រមាណ​មិនបាន ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ក្នុង​អប្បមាណ​ធម៌ មាន​វារៈ (នៃ​បុច្ឆា និង​វិសជ្ជនា) ៣លើក។
ថយ | ទំព័រទី ២៦៤ | បន្ទាប់
ID: 637829577326950818
ទៅកាន់ទំព័រ៖