ព្រះត្រៃបិដក ភាគ ៩៨

 [៦១០] ធម៌​ដែល​មាន​សភាព​តូចឆ្មារ ពឹងផ្អែក​នឹង​ធម៌ ដែល​មាន​សភាព​តូចឆ្មារ​ផង នឹង​ធម៌​ដែល​មាន​ប្រមាណ​មិនបាន​ផង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ចិត្តសមុដ្ឋាន​រូប ពឹងផ្អែក​នឹង​ខន្ធ​ទាំងឡាយ ដែល​មាន​ប្រមាណ​មិនបាន​ផង នឹង​មហាភូត​ទាំងឡាយ​ផង។ ធម៌​ដែល​មាន​ប្រមាណ​មិនបាន ពឹងផ្អែក​នឹង​ធម៌ ដែល​មាន​សភាព​តូចឆ្មារ​ផង ដែល​មាន​ប្រមាណ​មិនបាន​ផង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ ពឹងផ្អែក​នឹង​ខន្ធ១ ដែល​មាន​ប្រមាណ​មិនបាន​ផង នឹង​វត្ថុ​ផង។ ធម៌​ដែល​មាន​សភាព​តូចឆ្មារ​ក្តី ធម៌​ដែល​មាន​ប្រមាណ​មិនបាន​ក្តី ពឹងផ្អែក​នឹង​ធម៌ ដែល​មាន​សភាព​តូចឆ្មារ​ផង ធម៌​ដែល​មាន​ប្រមាណ​មិនបាន​ផង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ ពឹងផ្អែក​នឹង​ខន្ធ១ ដែល​មាន​ប្រមាណ​មិនបាន​ផង វត្ថុ​ផង នឹង​ខន្ធ២ … ចិត្តសមុដ្ឋាន​រូប ពឹងផ្អែក​នឹង​ខន្ធ​ទាំងឡាយ ដែល​មាន​ប្រមាណ​មិនបាន​ផង មហាភូត​ទាំងឡាយ​ផង។
 [៦១១] ធម៌​ដែល​មាន​សភាព​តូចឆ្មារ ពឹងផ្អែក​នឹង​ធម៌ ដែល​មាន​សភាព​តូចឆ្មារ​ផង ធម៌​ដែល​ដល់​នូវ​សភាព​ធំ​ផង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ (បាន​ដល់​វារៈ​នៃ​បុច្ឆា និង​វិសជ្ជនា) ៣លើក។ សូម្បី​វារៈ (នៃ​បុច្ឆា និង​វិសជ្ជនា) ៣លើក ក្នុង​ខណៈ​នៃ​បដិសន្ធិ ក៏​បណ្ឌិត​គប្បី​ធ្វើ។
ថយ | ទំព័រទី ២៦៥ | បន្ទាប់
ID: 637829577554782389
ទៅកាន់ទំព័រ៖