ព្រះត្រៃបិដក ភាគ ៩៨

 [៦១៦] ធម៌​ដែល​មាន​សភាព​តូចឆ្មារ ពឹងផ្អែក​នឹង​ធម៌ ដែល​មាន​សភាព​តូចឆ្មារ ទើប​កើតឡើង ព្រោះ​នអធិបតិ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ក្តី ចិត្តសមុដ្ឋាន​រូប​ក្តី ពឹងផ្អែក​នឹង​ខន្ធ១ ដែល​មាន​សភាព​តូចឆ្មារ នឹង​ខន្ធ២ … របស់​ពួក​អសញ្ញ​សត្វ ក្នុង​ខណៈ​នៃ​បដិសន្ធិ … ចក្ខា​យតនៈ … កាយាយតនៈ … ខន្ធ​ទាំងឡាយ ដែល​មាន​សភាព​តូចឆ្មារ ពឹងផ្អែក​នឹង​វត្ថុ។ ធម៌​ដែល​ដល់​នូវ​សភាព​ធំ ពឹងផ្អែក​នឹង​ធម៌ ដែល​មាន​សភាព​តូចឆ្មារ ទើប​កើតឡើង ព្រោះ​នអធិបតិ​ប្ប​ច្ច័​យ គឺ​អធិបតិ​ធម៌ ដែល​ដល់​នូវ​សភាព​ធំ ពឹងផ្អែក​នឹង​វត្ថុ ខន្ធ​ទាំងឡាយ ដែល​ដល់​នូវ​សភាព​ធំ ជា​វិបាក ពឹងផ្អែក​នឹង​វត្ថុ ខន្ធ​ទាំងឡាយ ដែល​ដល់​នូវ​សភាព​ធំ ពឹងផ្អែក​នឹង​វត្ថុ ក្នុង​ខណៈ​នៃ​បដិសន្ធិ។ ធម៌​ដែល​មាន​ប្រមាណ​មិនបាន ពឹងផ្អែក​នឹង​ធម៌ ដែល​មាន​សភាព​តូចឆ្មារ ទើប​កើតឡើង ព្រោះ​នអធិបតិ​ប្ប​ច្ច័​យ គឺ​អប្បមា​ណា​ធិប​តិ ពឹងផ្អែក​នឹង​វត្ថុ។ ធម៌​ដែល​មាន​សភាព​តូចឆ្មារ​ក្តី ធម៌​ដែល​ដល់​នូវ​សភាព​ធំ​ក្តី ពឹងផ្អែក​នឹង​ធម៌ ដែល​មាន​សភាព​តូចឆ្មារ … ព្រោះ​នអធិបតិ​ប្ប​ច្ច័​យ គឺ​ខន្ធ​ទាំងឡាយ ដែល​ដល់​នូវ​សភាព​ធំ ជា​វិបាក ពឹងផ្អែក​នឹង​វត្ថុ ចិត្តសមុដ្ឋាន​រូប ពឹងផ្អែក​នឹង​មហាភូត​ទាំងឡាយ ក្នុង​ខណៈ​នៃ​បដិសន្ធិ …។
ថយ | ទំព័រទី ២៦៨ | បន្ទាប់
ID: 637829578201336501
ទៅកាន់ទំព័រ៖